(ស្ទឹងត្រែង)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះថា កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានបង្ក្រាបរថយន្ដដឹកឈើគ្រញូងខុសច្បាប់ ពេញមួយរថយន្ត Highlander នៅចំណុចភូមិជ្រប់ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងអាវុធហត្ថ ក៏ឃាត់អ្នកបើកបររថយន្តដឹកឈើគ្រញូងនោះផងដែរ ដែលមានឈ្មោះ អំ ចន្ថន អាយុ៣៦ឆ្នាំ។ បន្ទាប់ពីឃាត់រថយន្តនោះ បានហើយ កម្លាំងអាវុធហត្ថបានប្រគល់ឲ្យមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែងពីចំនួនពិតប្រាកដ៕