(ភ្នំពេញ)៖ អ្នកដែលនិយម និងគាំទ្រប្រើប្រាស់កុំព្យូទ័រហ្គេម បានថ្លែងកោតសរសើរ ពីសមត្ថភាពកុំព្យូទ័រហ្គេម MSI ថា មានល្បឿនលឿន និងច្បាស់ល្អងាយស្រួលដល់ ការលេងហ្គេមកម្សាន្តអារម្មណ៍។

ការអួតសរសើររបស់ក្រុមអ្នកនិយមលេងហ្គេមកម្សាន្ត អារម្មណ៍លើសមត្ថភាពកុំព្យូទ័រហ្គេម MSI បានធ្វើឡើងក្នុងពិធីជួបជុំមួយនៅ Park Café នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ដែលជាការរៀបចំដោយក្រុមហ៊ុន ចែកចាយកុំព្យូទ័រលេងហ្គេម MSI។

អតិថិជនដែលបានចូលរួម គឺសុទ្ធសឹងជាអ្នកប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន MSI ​ហើយ​មកចូលរួមក្នុងការប្រគួតហ្គេមជុំគ្នាជាមួយនឹង អ្នកដែលនិយមលេងហ្គេមជាច្រើន។ អ្នកមកចូលរួមទាំងអស់អាចមានឱកាសឈ្នះរង្វាន់អុនស្សាវរីយ៍ ដោយគ្រាន់តែ Like page Facebook របស់ក្រុមហ៊ុន MSI ថតរូបរបស់ខ្លួននៅក្នុងកម្មវិធីជួបជុំនេះ រួចធ្វើការផុសចូលទៅក្នុង profile របស់ខ្លួនជាមួយនឹងការសេរ status #MsiTrueGaming។  

អ្នកដែលមកចូលរួម ក៏មានឱកាសប្រគួតហ្គេមដែលកំពុងពេញនិយម ជាមួយនឹងក្រុមលេងហ្គេមល្បីៗ ព្រមទាំមមានឱកាសឈ្នះ រង្វាន់ពិសេសៗពីក្រុមហ៊ុន MSI ថែមទៀត។

ក្រុមហ៊ុន MSI តែងតែស្ថិតនៅលំដាប់លេខ១ ជាមួយក្រាហ្វិក GeForce® GTX SLI នៅលើទីផ្សារ ហើយតែងតែបញ្ចេញនូវកុំព្យូទ័រយួរដៃ ដែលមានរាងស្ដើងបំផុតជាមួយនឹងក្រាហ្វិក GeForce® GTX ជាទីចាប់អារម្មណ៍ និងមានភាពទាក់ទាញ សម្រាប់អ្នកចូលចិត្តលេងហ្គេម នៅលើទីផ្សារជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុន MSI ក៏មិនភ្លេចដែរនូវការបង្ហាញផលិតផលថ្មីៗរបស់ខ្លួនសម្រាប់អ្នកលេងហ្គេមធំៗផងដែរ ៕