(បាងកក)៖ គ្រូបង្វឹកបាល់ទាត់កម្ពុជាលោក Leonardo Luiz កីឡាករ ប្រាក់ មុន្នីឧត្តម ប្រធានក្លឹបភ្នំពេញក្រោន លោក រិទ្ធី សំណាង លោក សុខា រ៉ានាថ ប្រធានទីផ្សារ និងទំនាក់ទំនងរបស់ FFC និងអ្នកសារព័ត៌មានកីឡាកម្ពុជាជាច្រើននាក់ ត្រូវបានអញ្ជើញទស្សនាពហុកីឡដ្ឋាន SCG Stadium របស់ក្លឹប Muangthong United ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។

ពហុកីឡដ្ឋាន SCG Stadium ជាស្តាតប្រើសម្រាប់ប្រកួតក្នុងដីរបស់ក្លឹបបាល់ទាត់អាជីព Muangthong United របស់ប្រទេសថៃ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាអំឡុងឆ្នាំ១៩៩៨ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ១៥០០០ ទៅ ២០០០០នាក់ ក្រាលស្មៅធម្មជាតិ។

ពហុកីឡដ្ឋាន SCG Stadium នេះ ក៏ត្រូវបានប្រើប្រកួតផ្លូវការជាច្រើនផងដែរពេលក្រុមជម្រើសជាតិថៃ ប្រកួតមិត្តភាព ទល់នឹងក្រុមជម្រើសជាតិស៊ីរី សិង្ហបុរី ឥណ្ឌា និងក្រុមជម្រើសជាតិម៉ាឡេស៊ីជាដើម ក្រៅពីធ្លាប់ប្រើសម្រាប់ការប្រគុំតន្រ្តី ផងដែរនោះ។

សូមទស្សនារូបភាពទាក់ទាញជាច្រើនសន្លឹកពីពហុកីឡដ្ឋាន SCG Stadium មានដូចខាងក្រោមនេះ៖