(ព្រះសីហនុ)៖ ក្នុងយុទ្ធការថ្ងៃដំបូងនៃការឃោសនា លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ​សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជីការបស់គណបក្សប្រជាជន បើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ក្នុងមូលដ្ឋានសង្កាត់លេខ៣។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ជួន ណារិន្ទ ក៏បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ព្រោះថាថ្ងៃនេះជាទិវាចងចាំ២០ឧសភា ដែលជាថ្ងៃរំលឹកពីការឈឺចាប់ជាប្រវត្តិសាស្ដ្រ​ ដែលមិនអាចបំផ្លាញបាននៅក្នុងចិត្ត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕