(កំពង់ចាម)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី អ៊ុក ម៉ាលី អនុប្រធានក្រុមការងារ
បានចុះដឹកនាំសមាជិកសមាជិការាប់ពាន់នាក់ក្នុងឃុំទាំង១០ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងស្រុកជើងព្រៃ។

ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ម៉ា ឈឿន បានថ្លែងថា មានគណបក្សប្រជាជនកម្ពុជា ទើបមានជីវិតពលរដ្ឋកម្ពុជាជាថ្មី និងមានការអភិវឌ្ឍឲ្យរីកចម្រើនដូចពេលបច្ចុប្ប។

លោកនាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀតថា យើងធ្វើយ៉ាងណាឲ្យការឃោសនា​មានប្រសិទ្ធភាពជ្រួតជ្រាបដល់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ពិសេសធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាបពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។

បន្ទាប់មកសមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជននៅទូទាំងស្រុកជើងព្រៃ ត្រូវបានបែងចែកចុះទៅឃុំនានា ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។

សម្រាប់អ្នកចូលរួមទាំងអស់ បានស្រែកឃោសនាឡើងយ៉ាងកងរំពងថា «ជយោ! គណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងភាពរីកចម្រើន»