(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត បានដឹកនាំ ការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ ឆ្នាំ២០១៧ នាថ្ងៃដំបូង នៅឃុំ គោកគង់កើត ស្រុកកញ្រ្ជៀច ខេត្តព្រៃវេង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។   

នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត នាថ្ងៃបើកឆាកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពី លោក ជុច សឿន និងសមាជិក ស្រុកកញ្រ្ជៀច០៣នាក់,  គណបក្សភូមិ-ឃុំនិងសមាជិក-សមាជិការ ចូលរួមមានចំនួន៧០០នាក់ ក្នុងនោះ មានស្រី៣៧០នាក់ ។

 អំឡុងពេលឃោសនារកសំឡេងឆ្នោត លោក ចាន់ វ៉ាន់ធឿន និងសមាជិក សមាជិកាដទៃទៀត បានលើកឡើងពី គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជារួមមាន អភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្ស និងស្ថេរភាពនយោបាយ ស្ថេភាពសង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។

នៅក្នុងក្បួនឃោសនានេះ បានហែរឆ្លកាត់ទាំង១២ភូមិ ក្នុងឃុំទាំងមូលដែលមានប្រជាពលរដ្ឋនៅ តាមផ្ទះនីមួយៗ តាមដងផ្លូវឈរអមអរសាទរ​។

លោក ចាន់ វ៉ាន់ធឿន ប្រាប់ឲ្យដឹងថា បានពីធីដង្ហែរក្បួនបានបញ្ចប់ នាវេលាម៉ោ១២៖ ៣៣នាទី ក្រោមបរិយាកាស សប្បាយរីករាយ កក់ក្តៅ និងទទួលបានភាពជោគជ័យ៕