(ព្រះវិហារ)៖​ លោក សំ លាងទ្រី ប្រធានក្រុមការងារឃុំម្លូរព្រៃមួយ និងឃុំសង្កែពីរ ស្រុកឆែក ខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសកម្មជនគណបក្សប្រជាជនទាំង២ឃុំ ប្រារព្ធទិវាចងចាំ២០ឧសភា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបកាប់សម្លាប់គ្នាត្រាប្រណី ព្រមទាំងដឹកនាំសមាជិកឃោសនារកសំឡេងឆ្នោតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក សំ លា​ងទ្រី បានលើកឡើថា ​​គ្មានអ្នកនិពន្ធណា អាចតែងរៀបរាប់អស់នូវព្រឹត្តិការណ៍ នៃរបបប្រលយ័ពូជសាសន៏ ប៉ុល ពត ដែលបានធ្វើទារុណកម្មសម្លាប់ប្រជាពលរដ្ឋខ្មែរ ស្លាប់អស់ជាង៣លាននាក់ឲ្យអស់នោះទេ។

​លោកបន្ថែមថា ទោះបីជាពេលនេះ​​ យើងបានឃើញតែការសំដែងត្រាប់តាមរបប ប៉ុល ពត ឬតាមរយៈការអានក៏ដោយ តែជាង៣០ឆ្នាំមុន ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានរបបប៉ុលពតធ្វើទារុណ លើសការសំដែងដែលបានឃើញរាប់រយដង ដោយគ្មានអ្នកនិពន្ធល្បីៗ ណាអាចធ្វើការនិពន្ធរៀបរាប់អស់បានឡើយ។ ​បច្ចុប្បន្ននេះ ទោះបីជាប្រទេស​បានទទួលនូវសុខសន្តិភាពក៏ដោយ ប៉ុន្តែ​នៅមិនភ្លេចនិងរបបដ៏ជូរចត់នោះទេ ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា តែងរៀបចំនូវពិធីរលឹកវិញ្ញាណក្ខន្ធនេះ ជារៀងរាល់រាល់ឆ្មាំ ក្នុងន័យប្រែក្លាយពីទិវាចងកំហឹង ទៅជាការចងចាំដោយមិនអាចបំភ្លេចបាន ពីគុណូបការៈមិនអាចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបយ៉ង់ឃ្នងនេះ។

ឆ្លៀងក្នុងឱកាសនោះ ​លោក ក៏បានដឹកនាំក្រុមការងារធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមូលដ្ឋានផងដែរ៕