(ព្រះវិហារ)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក មាស សុភា ប្រធាន ក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តព្រះវិហារ, លោកតំណាងរាស្ដ្រ ស៊ួស យ៉ារ៉ា, លោក ឡុង សុវណ្ណ និងលោក អ៊ុន ចាន់ដា បានចុះដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រប្រមាណខ្ទង់ពាន់នាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងខេត្តព្រះវិហារ។

​នៅថ្ងៃបើកយុទ្ធនាការនេះ លោក មាស សុភា បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនាមាន ប្រសិទ្ធភាព ជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។ ជាពិសេសធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាបពីកិច្ច ខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបាន ការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំ អភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។

លោក មាស សុភា បន្ថែមថា ​«គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា​ដទៃទៀត គឺប្រឹងប្រែងខ្លាំងណាស់។ យើងអត់ខ្លាចនឿយហត់ យើងប្រឹងធ្វើយ៉ាងណាឲ្យប្រទេសជាតិយ៉ាងកាន់តែ​រីកចម្រើន ប្រជាជនរបស់យើងកាន់តែមានជីវភាពធូរធា​»