(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល, អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប បានដឹកនាំ ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នាថ្ងៃដំបូង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ នៅលើទឹកដី ខេត្តសៀមរាប។

នៅក្នុងយុទ្ធនាការឃោសនា​ គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងសៀមរាប ក៏មានវត្តមាន អញ្ជើញចូលរួមពីលោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ នៃគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាល ខេត្តសៀមរាបផងដែរ។

បន្ថែមពីលើនេះក៏មានការអញ្ជើញចូលរួមពី មន្រ្តី ព្រឹទ្ធសភា, រដ្ឋសភា មណ្ឌលខេត្តសៀមរាប និងប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ នៃ គណបក្សខេត្ត, ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប យ៉ាងច្រើនកុះករ នាបរិវេណស្នាក់ការបក្សខេត្ត៕