(កោះកុង)៖ នៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃដំបូងនេះ ពោលគឺ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោក ទៀ វិញ អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងជាប្រធានក្រុមថ្នាក់ជាតិចុះជួយ ស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារធ្វើយុទ្ធនាការស្វែង រកសំឡេងឆ្នោត ដោយមានសមាជិកចូលរួមខ្ទង់រយនាក់។

លោក ទៀ វិញ បានលើកឡើថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលបងប្អូនបានយល់ដឹងនឹងឃើញនៃការអភិវឌ្ឍន៏ នៃប្រទេសជាតិ ដែលមានភាពរីកចម្រើនលើ គ្រប់វិស័យទូទាំងប្រទេស នេះដោយសារការយកចិត្តទុកដាក់របស់ គណបក្សប្រជាជនកម្ពុជា ហេតុដូច្នេះបងប្អូន ត្រូវតែជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ហើយបងប្អូនមានថ្ងៃនេះ កុំភេ្លចថ្ងៃរំដោះ៧មករា១៩៧៩ ដែលជាថ្ងៃដែលកម្ពុជា បានផ្តួលរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកប្រធានក្រុមការងារ បន្ថែមថា បងប្អូនឃើញជាក់ស្តែង និងភ្នែកហើយនៃការរីកចម្រើនរបស់ប្រទេសជាតិ​រាល់ថ្ងៃ គឺចម្រើនលើគ្រប់វិស័យ ធនធានមនុស្ស​ក៏រីកធំធាត់ ជីវភាពប្រជាពលរដ្ឋក៏ធូរស្រាល។ ហេតុនេះបងប្អូនត្រូវជឿជាក់មក លើគណបក្សប្រជាជនកម្ពុជានិយាយពិតៗ មិនចេះកុហក និងរកដំណោះស្រាយជូនបងប្អូនឲ្យខានតែបាន បងប្អូនមិនថានៅទីជិត ឬទីឆ្ងាយឡើយមិនចេះសន្យាខ្យល់ដូចគេ និយាយតែការពិតហើយបងប្អូន ទៅដល់ប្រទេសក្រៅ មានបញ្ហាគណបក្សប្រជាជនកម្ពុជា ទៅធ្វើការដោះស្រាយឲ្យវិលមកជួបជុំក្រុមគ្រួសារវិញ ដោយមិនឲ្យបងប្អូន អស់ថវិកាអ្វីឡើយ៕