(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល មកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះដឹកនាំសមាជិក សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសរុបជាង ៣ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទូទាំងស្រុកកោះធំ។

នៅថ្ងៃបើកយុទ្ធនាការនេះលោក ស៊ុន ចាន់ថុល បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនាមានប្រសិទ្ធភាពជ្រួតជ្រាបដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាពិសេសធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាបពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។

បន្ទាប់ពីការជួបជុំ សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជននៅទូទាំងស្រុកកោះធំ ត្រូវបានបែងចែកចុះទៅឃុំនានា ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ៕