(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ទទួលបន្ទុក​អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំងលោក ឡាំ ហេងហួត អគ្គលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង ដើម្បីជួយដល់គ្រួសារដែលរងគ្រោះក្នុងខេត្ត​។

លោកស្រី ពៅ សុភាព អភិបាលរងខេត្តស្វាយរៀង ​បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ  ដែលរងគ្រោះដោយគ្រោះធម្មជាតិ ​ទីណាមានបងប្អូនមានទុកលំបាកទីនោះ មានសម្តេចទាំងទ្វេរ នៅជាមួយបងប្អូនជានិច្ច។

អំណោយគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ និងមី សម្រាប់ជួយដល់គ្រួសាររងគ្រោះចំនួន៣០០គ្រួសារ៕