(ភ្នំពេញ)៖ ទិវាអ្នកម្តាយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ របស់អ្នកចំពោះអ្នកម្តាយដ៏មានគុណ ត្រូវបានរៀបចំឡើងនៅផ្សារទំនើបអ៊ីអន ក្រោមប្រធាបបទ «អ្នកម៉ាក់ដ៏អស្ចារ្យ» កាលពីចុងសប្តាហ៍កន្លងទៅនេះ។ កម្មវិធីនេះមិនគិត​ថ្លៃសម្រាប់អ្នកចូលរួមនោះទេ គឺសម្រាប់អ្នកម្តាយទំាងអស់។

កម្មវិធីនេះនាំមកជូនដោយ៖ LOOKS, CLARAINS, LOCCITANE, TOYS & ME, SIQNATURE, EON MALL, UUCARE, ICC, YVES ROCHER,MEDIA PARTNER EVENT PARTNER,MOMO.....ក៏មានផ្ដល់​ជូន​ដល់អ្នកម្តាយទាំងអស់ នូវវិធីការរៀបចំខ្លួនឲ្យស្រស់ស្អាត ដើម្បីមានភាពទាក់ទាញស្វាមី ការស្វែងយល់ពីសម្លៀកបំពាក់ គ្រឿងសំអាងតុបតែងខ្លួន និងផលិតផលប្រើប្រាស់ជាច្រើនទៀត ដើម្បីធ្វើជាអ្នកម្តាយដ៏អស្ចារ្យ និងភរិយាគួឲ្យស្រឡាញ់របស់ស្វាមី។

មិនតែប៉ុណ្ណោះអ្នកឧបត្ថម្ភកម្មវិធី ក៏បានរៀបចំកម្មវិធីជាច្រើន សម្រាប់ថ្ងៃបុណ្យទិវាអ្នកម្តាយ ដល់ស្តី្រគ្រប់រូប និងកូន២ ដោយកម្មវិធីនេះ ធ្វើឥតគិតថ្លៃរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ខែឧសភា ឆ្នាំ២០១៧ផងដែរ៕