(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាដឹកនាំដោយ លោក កែវ រនតៈ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ នាំយកថវិកាសប្បុរសចំនូន ៣២,៥០០ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈលោក​វេជ្ជបណ្ឌិត Peter Studer ប្រធានស្ដីទីមន្ទីរពេទ្យគន្ធបុប្ផា។

នៅក្នុងឱកាសនោះលោក កែវ រតនៈ បានលើកឡើងថា ថវិកាសប្បុរសនេះបានកកើតឡើងដោយ មានគំនិតផ្ដួចផ្ដើមពី យុវជនអគ្គិសនីកម្ពុជាផ្ទាល់តែម្ដង ហើយការប្រគល់ថវិកានៅឆ្នាំនេះ ជាលើកទី២ហើយ។

បើតាមអគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ថវិកាចំនួន២៩,៧៧៩ដុល្លារ បានមកពីការបរិច្ចាគដោយផ្ទាល់ពីបុគ្គលិកអគ្គិសនីកម្ពុជា២,៨៤០ដុល្លារទៀត បានមកពីការបរិច្ចាករបស់អតិថិជនរបស់អគ្គិសនី នៅតាមបញ្ជោបង់ប្រាក់នានា៕