(ព្រះសីហនុ)៖ ​​លោកស្រី Maria Sargen ឯកអគ្គរដ្ឋ​ទូតថ្មីប្រទេសស៊ុយអែត ប្រចាំកម្ពុជា និងសហការី  នៅព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧​នេះ បានធ្វើ​ដំណើរមកទស្សនកិច្ចនៅខេត្ត​ព្រះសីហនុ។

ព្រមជាមួយគ្នានេះ លោកស្រី Maria Sargen ក៏បានឆ្លៀតជួបសំណេះសំណាល និងសំដែង​ការគួរសមជាមួយ​ថ្នាក់ដឹកនាំនគរបាល​ខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត ដើម្បីពង្រីកទំនាក់ទំនង មិត្តភាព រវាងប្រទេស​ទាំងពីរ។

ក្នុងឱកាសនោះ លោក​ឧត្តមសេនីយ៍ទោ​​ស្នងការ​​ និងលោកស្នងការ​រង បានទទួលការស្វាគមន៍យ៉ាងរីករាយ និងប្រកបដោយភាពស្និតស្នាលបំផុត៕