(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ២០១៧​នេះ​ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារធំថ្មី​ និងបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌដូនពេញ​ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូច បានប្រើប្រាស់​ជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអារហារ​ ក្នុងនោះដែរមន្រ្តីក៏បានដកយកគំរូចំនួន​បញ្ជូនមកមន្ទីរពិសោធន៌អគ្គនាយកកាំកុងត្រូល។​

មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានថ្លែងថា ក្រោមការណែនាំពីលោក ពេញ  ធារម្យ​ ប្រធានសាខាកាំកុងត្រូល ក៏បានណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ មានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​  និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​

មន្ត្រីបាន​បញ្ជាក់បន្ថែមថា​ «ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារការធ្វើពិនិត្យទៅលើ​ បង្គាស្រស់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រស់​ និងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី»

​ជាមួយគ្នានោះ​មន្ត្រីកាំកុងត្រូល បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រស់ៗ និងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់​ ដើម្បីចៀសវាង ពីបញ្ហាប៉ះពាល់ដល់សុខាភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕