(ភ្នំពេញ)៖ ​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១លាន២៨ម៉ឺនដុល្លារអាមេរិក ដល់កាកបាទ ក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ, អ្នកឧកញ៉ានៅតែបន្តឈរលំដាប់លេខ១ដដែលដូចឆ្នាំមុន ខណៈលេខ២ ក្រុមហ៊ុន NAGA World ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៧នេះ។ សប្បុរសជនដែលចូលរួមឧបត្ថម្ភដល់កាកបាទក្រហម សម្រាប់ឆ្នាំ២០១៧នេះមានសរុប៥២៣រូប៕