(ពោធិ៍សាត់)៖ មនុស្សប្រុសស្រីចំនួន១៣នាក់ ត្រូវបានកំលាំងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឃាត់ខណៈពួកគេកំពុងកាត់ដើមល្ងរ នៅលើទីតាំងដីមួយកន្លែង ដែលស្ថិតក្នុងតំបន់ព្រៃលិចទឹក​ ដែលត្រូវហាមឃាត់ដាច់ខាត។

ការឃាត់ខ្លួនមនុស្សទាំងអស់នោះ បានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទឺ៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅលើទីតាំងដីដាំដំណាំល្ងរចំណុចខ្នងជ្រោយ កោះតាកែវ ស្ថិតក្នុងភួមិ ព្រែក ឃុំរាំងទិល ស្រុក កណ្តៀង។

លោក រិន រ៉ាន់ដា នាយកតំបន់ប្រើប្រាស់ច្រើន យ៉ាងប្រចាំបឹងទន្លេសាប នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា៖ ក្នុងចំណោមមនុស្សចំនួន ១៣នាក់ ដែលត្រូវកំលាំងរបស់លោកឃាត់ខ្លួននោះមានពីនាក់ ជាអ្នកលួចរុករានដីព្រៃលិចទឹក នៅចំណុចខាងលើក្រៅពីនោះ សុទ្ធជាកម្មករកាប់ដើមល្ងរ ឲ្យគេតែប៉ណ្នោះ។

លោក​បាន​បញ្ជាក់​ថា ​ដោយ​យោង​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន ​សុំ​ធានា​ទើបសម​ត្ត​កិច្ច​របស់​លោក ​សម្រេច​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ​កាប់​រាន​ព្រៃលិចទឹក​ដើម្បី​យក​ដី​មក​ធ្វើជា​កម្ម​សិទ្ធ ​ដ៏​ទៅទៀត​ឡើយ ​ដោយ​លោក​បាន​ព្រមាន​ថា ​និង​ចាត់វិធានការ​ច្បាប់ ​ប្រសិនបើ​ពួកគេ​មិនព្រម ​រាងចាល​នោះ​។ ​លោក​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ ​ត្រូវ​ចូលរួម​ការពារ​ព្រៃលិចទឹក​ទាំងអស់គ្នា ​សុំ​កុំ​កាប់​បំផ្លាញ​ព្រៃលិចទឹក​ព្រោះតែ​ចង់បាន​ដី ​ព្រោះ​ព្រៃលិចទឹក​គឺជា​ជំរក​ត្រី​ពង​កូន ​និង​ជា​ជំរក​សត្វ​គ្រប់​ប្រភេទ​រស់នៅ​បន្ត​ពួជ​ដ៏​ទៅមុខ​ទៀត​៕