(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក ដ៏ល្បីកក្រើក The Voice Kids Cambodia ឥឡូវនេះបានមកដល់កម្ពុជាហើយ កំពុងស្វែងរកកុមារដែលមានសម្លេងល្អ ! ជ័យលាភីនឹងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ, ដំណើរកម្សាន្តនៅបរទេស សរុបជាទឹកប្រាក់ ១០០លានរៀល និងក្លាយជាតារាចម្រៀងអាជីព វ័យក្មេងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស។

កុមារអាយុចាប់ពី៦ឆ្នាំ ដល់ ១៤ឆ្នាំ អាចដាក់ពាក្យប្រឡងថ្ងៃនេះ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីពវ័យក្មេងដំបូងគេ។
ចាប់ផ្ដើមលក់និងទទួលពាក្យសុំ ប្រឡងនៅ៖
* ក្រុមហ៊ុន ហង្សមាស វីដេអូ
* តាមដំណាងចែកចាយផលិតផល និងការិយាល័យប្រចាំតំបន់របស់ក្រុមហ៊ុន ខ្មែរប៊ែរវើរីជីស លីមីតធីត (KHMER BEVERAGES Co,. Ltd.)
* នៅតាមស្ថានីយប្រេងឥន្ធនៈ តូតាល់ (TOTAL) ទូទាំងខេត្តក្រុង
* និងតាមបណ្តាហាងក្នុងក្រុងភ្នំពេញដែលមានបិតposter The Voice Kids Cambodia ដូចជា Chatime, Domino’s Pizza, Big Apple Donuts & Coffee ជាដើម។

ប្អូនៗក៏អាចថតនូវវីដេអូបង្ហាញសម្ថភាព រួចផ្ញើចូលក្នុងប្រអប់សាររបស់ទំព័រហ្វេសបុកផ្លូវការ

https://www.facebook.com/thevoicekidscambodia

លក្ខខណ្ឌ និងកាលបរិច្ឆេទចូលរួមប្រឡងតាមខេត្តសូមមើលទីនេះ