(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន រាល់អតិថិជន ទទួលបានអាំងប៉ាវជាសាច់ប្រាក់ និងបញ្ចុះតម្លៃរហូតដល់ទៅម៉ឺនដុល្លារភ្លាមៗ ក្នុងឱកាសទិញផ្ទះល្វែងអាជីវកម្មថ្មី ហ្សប ហោស៍-អេ ពីបុរី ឌឹ ផ្លរ៉ាក្នុងឱកាស បើកកម្មវិធីសម្ភោធ ការិយាល័យលក់ និង បើកលក់ជាផ្លូវការនូវប្រភេទ ល្វែងអាជីវកម្មថ្មី ហ្សប ហោស៍-អេ (SH-A )នៅថ្ងៃនេះ។

សំណង់ផ្ទះបែបស៊ីវីល័យ ត្រូវបានគេសង្កេតឃើញថា មានការរីកចំរើនខ្លាំង គួរអោយកត់សំគាល់ខណៈពេលដែលតម្រូវការរបស់ប្រជាជន កាន់តែមានខ្ពស់ ស្របពេលដែល ទីក្រុងភ្នំពេញកាន់តែចង្អៀត វិនិយោគិនសំណង់គេហដ្ឋាន ចាប់ផ្តើមពង្រីកទីផ្សារសាងសង់ ផ្ទះល្វែង និង វីឡាទំនើបៗនៅតាមជាយក្រុង រឺក៍ទីក្រុងរណប ដើម្បីជួយកាត់បន្ថយការកកស្ទះ នៅក្នុងទីក្រុងភ្នំពេញ ហើយម៉្យាងទៀត សំណង់ទាំងនោះនៅជិតនឹងទីក្រុង ដែលបង្ករភាព ងាយស្រួលដល់ការរស់នៅ មិនថាអ្នកមានការងារធ្វើនៅក្នុងទីក្រុងក៍ដោយ។

បុរី ឌឹ ផ្លរ៉ា (Borey The Flora) គឺជាសំណង់ផ្ទះ បុរី ដ៍ទំនើបមួយធ្លាប់បានទទួលស្គាល់ពីសំណាក់ អតិថិជន ទាំងគុណភាព រចនាបថ និងតំលៃ ហើយ បុរី ឌឹ ផ្លរ៉ាក៍បានធ្វើរៀបចំកម្មវិធី សម្ភោធការិយាល័យលក់ និង បើកលក់ជាផ្លូវការនូវប្រភេទផ្ទះ ល្វែងអាជីវកម្មថ្មី ហ្សប ហោស៍-អេ (SH-A) របស់ខ្លួនដែលបានកាលពីព្រឹកថ្ងៃទី០៥ ឧសភានេះ នៅវេលាម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ដែលមានទីតាំងនៅ ផ្ទះលេខ១៣ ផ្លូវ២៦០ សង្កាត់វាលវង់ខណ្ឌ៧មករា(ទល់មុខស្ថានទូតបារាំង) ។

លើសពីកម្មវិធីដ៍អស្ចារ្យនេះ អតិថិជនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី នឹងអាចមានឱកាស ទទួលបានអាំងប៉ាវពិសេសពី បុរី ទៀតផង។ ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែរ បានចូលរួមកម្មវិធីសម្ភោធនឹងទទួលបានការផ្តល់ជូនតម្លៃពិសេសដោយបញ្ចុះជូន១០,០០០ដុល្លារ ពីតម្លៃលក់លើប្លង់ភ្លាមៗ។

គួរបញ្ជាក់ផងដែរថា បុរី ឌឹ ផ្លរ៉ា ក៍មានគម្រោងទី២របស់ខ្លួនគឺ ឌឹ ផ្លរ៉ា វើ ប៊ីណា (The Verbena)  ដែរមានប្រភេទផ្ទះ វីឡាភ្លោះ (Twin-B), វីឡាកូនកាត់ LH-1 (២ជាន់), វីឡាកូនកាត់ LH-2 (៣ជាន់), ផ្ទះល្វែងអាជីវកម្ម Shop House-B ដែលបានប្រកាសបើកលក់ កាលពីចុងខែតុលា ឆ្នាំ២០១៦ ដោយគ្រាន់តែប្រកាសលក់ភ្លាម អតិថិជនជាច្រើន ធ្វើការកក់ភ្លាមៗ ដោយមិនស្ទាក់ស្ទើរឡើយ ព្រោះខ្លាចទិញមិនទាន់ ដូចកាលពីគម្រោងទី១ ដែលប្រភេទផ្ទះវីឡាកូនកាត់ដ៏ប្រណិតនៃ LH1 និងLH2 ត្រូវបានអតិថិជន ទិញទាំង ១០០%តែម្តង ដោយគ្រាន់តែប្រកាសក្នុងរយៈពេលខ្លីសោះ ដែលនេះបង្ហាញពីទំនុកចិត្ដ ខ្ពស់របស់អតិថិជន។

គម្រោង ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ដែលនៅចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាម បណ្តោយផ្លូវជាតិលេខ ៦អា ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេស ខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ និង ជាតំបន់ឆ្លងកាត់ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។

ជាងនេះទៅទៀត គម្រោង ឌឹផ្លរ៉ា បានផ្តល់ជូនអតិថិជននូវប្រណិតភាពនៃគេហដ្ឋាន ភាពងាយ ស្រួល និងទំនុកចិត្តទៅលើការ ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ បែកចែកចំណតរថយន្ត ចំណី ផ្លូវផ្សេងៗពីគ្នា មានសួនច្បារសាធារណៈ ក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗ មានទំហំរហូតដល់ទៅ ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះបង្ហាញពីលក្ខណៈ ទំនើប និង ប្រណិតភាពរបស់ គម្រោង ឌឹ ផ្លរ៉ា។

ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ (010/087) 366 886 / 011 67 67 26 / 011 67 67 38 / 061 77 67 67/ 011 67 67 10 / 087 666 385/ 088 5757 888

គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/theflora៕