(ភ្នំពេញ)៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទា​ប់ពីពួកគេទាំងនេះ បានជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានដកហូតថ្នាំញៀនចំនួន១១កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ជញ្ជីងថ្លឹង១ ថង់ប្លាស្ទិច រួមជាមួយសម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងជាបន្តបន្ទាប់ចំនួន៤ករណី តាំងពីរសៀលម៉ោងជាង១ រហូតមកដល់ម៉ោងជាង៧យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទួលសង្កែ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ករណីទី១-ឃាត់ខ្លួនបានជនសង្ស័យទី១-ឈ្មោះ ម៉ូ វណ្ឌី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២-ឈ្មោះ ថៃ បូរី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី៣-ឈ្មោះ ម៉ិល ធីឌឿន អាយុ៣៧ឆ្នាំ មុខរបរកម្មករ ទី៤-ឈ្មោះ ម៉ិល ធីដា អាយុ៣៨ឆ្នាំ មុខរបរកម្មករ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៥-ឈ្មោះ ពេញ ចាន់រស្មី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តញ្ញាណរង្សី និងដកហូតបានថ្នាំញៀន៣កញ្ចប់ រួមជាមួយឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ករណីទី២ ឃាត់ខ្លួនជនសង្ស័យទី៦-ឈ្មោះ វ៉ា វណ្ណា អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដកហូតបានថ្នាំញៀន២កញ្ចប់។

ករណីទី៣ ឃាត់ខ្លួនជនសង្ស័យទី៧-ឈ្មោះ វឿន សាវី អាយុ៣២ឆ្នាំ មុខរបរកម្មករ ទី៨-ឈ្មោះ វឿន សូរា អាយុ២៨ឆ្នាំ មុខរបរកម្មករ ជនសង្ស័យទាំង២នាក់ ស្នាក់នៅដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដកហូតបានថ្នាំញៀន៤កញ្ចប់ ថង់ប្លាស្ទិច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីទី៤ ឃាត់ខ្លួនជនសង្ស័យទី៩-ឈ្មោះ ស៊ឹម សូរិយា អាយុ៣២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅលើបែបណ្ដែតទឹក ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដកហូតបានថ្នាំញៀន២កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ជញ្ជីងថ្លឹង១ ថង់ប្លាស្ទិច រួមនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយបង្ក្រាប ជនសង្ស័យទាំង៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបាននាំមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕