(ភ្នំពេញ)៖ ទីបំផុត ក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់​លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានបើកសម្ពោធ និងលក់​ កំពូលអធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះ Lecia មុខក្រោយ Huawei P10 & P10 plus នៅកម្ពុជាជាផ្លូវការហើយ ជាមួយនឹងកាដូដ៏ភ្ញាក់ផ្អើល​ ដោយការបើកសម្ពោធនេះធ្វើឡើង នាយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ។

កម្មវិធីបង្ហាញវត្តមាន និងដាក់លក់​ស្មាតហ្វូនស៊េរីថ្មី Huawei P10 & P10 នេះ ត្រូវបានប្រារព្ធឡើង​នៅ DIB Club កោះពេជ្រ ក្រោមអធិបតីភាព លោក លី ស៊ុងវៃ (Li XiongWei) នាយកប្រតិបត្តិជាន់ខ្ពស់ ប្រចាំ​ក្រុមហ៊ុនហ៊ួរវ័យនៅកម្ពុជា ដៃគូសហការ ក្រុមហ៊ុន Yako Technology តំណាងចែកចាយផ្តាច់មុខ នៅទូទាំងប្រទេស ម្ចាស់ហាង ភ្ញៀវកិត្តិយស តារាបង្ហាញម៉ូតល្បីៗ ជាងថតរូបអាជីព និង​មិត្តអ្នក​សារព័ត៌មានសុរប ជាង​២០០​នាក់។

លោក លី ស៊ុងវៃ (Li XiongWei)  នាយកប្រតិបត្តិជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei នៅកម្ពុជា មានប្រសាសន៍ថា «Huawei ពិតជាមានមោទនភាព ដែលមានក្រុមហ៊ុនដៃគូ​ សហការ​ម្ចាស់ហាង អ្នកចែកចាយបន្តល្អៗ ដែលជំរុញឲ្យមាន អតិថិជនយ៉ាងច្រើន​សន្ធឹកសន្ធាប់ គាំទ្រផលិតផល Huawei  ជាពិសេសវិស័យហួវៃស្មាតហ្វូន នេះតែម្តង។ ជាមួយអ្នកទាំងអស់គ្នា ហួវៃ រំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា Huawei P10 & P10 Plus  នឹងទទួលបានជោគជ័យ​ខ្លាំងក្នុង ទីផ្សារកម្ពុជា!»

Huawei P10 & P10 Plus គឺជាកំពូលស្មាតហ្វូន ដើមឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិពណ៌ទូរសព្ទពិភពលោក ឆ្នាំ២០១៧(MWC) និងទទួលបាន​២៣ពាន់​រង្វាន់​ ថែមទៀត។ សម្រាប់កម្ពុជា Huawei P10 មានតម្លៃ៦១០ដុល្លារ និង Huawei P10 Plus មានតម្លៃ៦៩០​ដុល្លារ ដោយមានបន្ថែមនូវ​កាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមមាន Original Huawei Selfie Stick, Original Huawei Power Bank និង USB Connector មួយឈុត ដែលមានតម្លៃសរុប ជាទឹកប្រាក់រហូតដល់ទៅជាង ៧០ដុល្លារ។ ក្រៅពីនេះ ក៏មានបន្ថែមនូវ​ស៊ីមកាត Cellcard លេខពិសេស រីករាយក្នុងការប្រើប្រាស់ Internet ដោយឥតគិតថ្លៃ 8​GB​/​១​ខែ រយៈពេលដល់ទៅ​៦ខែ រហូតអស់ពីស្តុក។

លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់របស់ Huawei Android ស្មាតហ្វូនប្រចាំកម្ពុជាបាន បញ្ជាក់ថា «កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ មុខ​ក្រោយ Lecia ស៊េរីថ្មី Huawei P10 & P10 Plus គឺការឆ្លើយតបទៅនឹងតម្រូវការ ដ៏លើសលុប របស់អតិថិជន ដែលនិយម​ថត និងផ្តិតយករូបភាព បែបសិល្បៈ សខ្មៅ ផ្ទៃព្រាល ស៊ីវិល័យហាយក្លាស​អេឡេហ្គេន។  ​សម្រាប់កម្ពុជា ការបើកកម្មវិធី កុម្ម៉ង់ទុកមុន Huawei P10 & P10 Plus របស់យើង ត្រឹមតែរយៈ​ពេល​​ជាង១សប្តាហ៍សោះ យើងទទួលបានការ​កក់ទុកមុន ពីសំណាក់អតិថិជន​លើសពីការរំពឹងទុក ប្រមាណជាង ១៥០% នៃ Stock សរុប។ ជាពិសេសបើប្រៀបធៀប ពីការលក់ចេញ P9 & P9 Plus គឺ Huawei P10 & P10 Plus មានសន្ទុះនៃការចាប់អារម្មណ៍ គាំទ្រជាវ រហូតដល់ទៅ ៣០០%»

គួរកត់សំគាល់ផងដែរថា លក្ខណៈពិសេសដែលនាំឲ្យ Huawei P10 និង P10 Plus រឹតតែ លេចធ្លោរ​នោះគឺ មាន៤ ចំនុច (១)គុណពភាពកាមេរ៉ាភ្លោះរឹតតែច្បាស់ រឹតតែលេចធ្លោរតែមួយគត់ ដែលស្មាតហ្វូនដទៃ មិនមានសមត្ថភាពដល់ ពោលគឺឡេន ឡៃការ ៣ គ្រាប់ ភ្លោះពីរខាងក្រោយ (20MP/12MP) និងឡេនឡៃការមួយ ខាងមុខសែលហ្វី(8MP), (២)សិល្បៈក្នុងការរចនារូបរាង យ៉ាងប្រណិតភាព តួផលិតដោយវត្ថុធាតុដើម​ កាត់ពីគ្រាប់ពេជ្រងាយស្រួលចាប់កាន់ រលោង ចែងចាំង មិនឆ្កូត ពេញដោយប្រណិតភាព សោភ័ណ្ឌភាពគ្រប់ជ្រុង ជាមួយនឹងជម្រើសច្រើនពណ៌, (៣) ថាមពលថ្មធំប្រើបានយូរ និងសាកថ្មឆាប់រហ័សបំផុត សាកកន្លះម៉ោងប្រើបានពេញ១ថ្ងៃ និង (៤)ល្បឿន CPU ស៊េរីចុងក្រោយបំផុត លឿនបំផុត​ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែមនូវ GPU Mali-G71 រួមជាមួយនឹងល្បឿនអ៊ិនធើណិត រហូតដល់ ៤.៥G LTE និងស៊ីមពីរ ដែលអាចបន្ថែមម៉េម៉ូរី ខាងក្រៅ រហូតដល់២៥៦GB ។

Huawei P10 / Huawei P10 Plus អនុញ្ញាតអោយអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistic Effect ហាយក្លាស អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ monochrome  ស្រមោលពន្លឺ Bokeh រឺផ្ទៃព្រាល Depth of Field រឺ Wide Aperture  ដែលបំពាក់កាមេរ៉ាជំនាញ Leica ជំនាន់ទី ២ ( P10 ឡេនឡៃការប្រភេទ  Summarit H F/2.2  និង P10Plus ឡេនឡៃការ ប្រភេទ  Summilux H F/1.8 ) ។ កំពូលស្មាតហ្វូនទាំងពីរនេះ បំពាក់កាមេរ៉ាមុខសែលហ្វី ឡេន Leica ដំបូងបង្អស់ផ្តិតយក​​រូបភាព​កាន់តែ​ដិតច្បាស់ គ្រប់ចំណុច កំរិត aperture កាន់តែធំ មុខងារជំនួយក្នុងការថត ជួយពណ៌ និងរូបបែបសិល្បៈស៊ីវិល័យ  បែបធម្មជាតិស្រស់ពិតៗ ពណ៌ ក្លាសិកបែបឡៃការ បច្ចេកវិទ្យា Hybrid Zoom ដែលជំនួយពន្លឺពីរដង ក្នុងការថតរូប រឹតតែច្បាស់ដិតគ្រប់ចំណុច ថតរូបពេលយប់ រឺកន្លែងខ្សោយពន្លឺ (Super Low Light) រួមជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង (OIS) ។

កម្មវិធីសម្ភោធ Huawei P10 & P10 Plus ដំណើរការ និងបញ្ចប់ទៅយ៉ាងរលូន ក្រោមកម្រ​ភោជនី​យហារសាមគ្គី បែប​ហាយក្លាស ការថតរូបអនុស្សវរីយ៍ ដោយកំពូលអធិរាជ​ស្មាតហ្វូន P10 & P10 Plus  និង ការចាប់ឆ្នោត​ផ្តល់សំណាង ដល់ភ្ញៀវកិត្តិយស​ ដ៏ភ្ញាក់ផ្អើល គឺ Huawei Band ១៦រង្វាន់ និង Original Huawei Bluetooth Speaker ចំនួន ២ រង្វាន់។

Huawei P10 តម្លៃ ៦១០ ដុល្លារ &  P10 Plus តម្លៃ ៦៩០ ដុល្លារ មានលក់នៅគ្រប់ហាងទូរស័ព្ទ ដែលមានស្លាកសញ្ញា Huawei បណ្តាហាងដៃគូរ និងហាងដែលមាន ភ្នាក់ងារបុគ្គលិកលក់ Huawei ចាប់ពីថ្ងៃនេះទៅ៕