(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ​ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយបានឆែកឆេររកឃើញជនជាតិវៀតណាម ២១នាក់ (ស្រី១១នាក់)។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បញ្ជាក់ថា ជនជាតិវៀតណាមទាំង២១នាក់ខាងលើ គឺសុទ្ធតែគ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវទាំងអស់គ្នា។

 ក្រោយឃាត់ខ្លួន កម្លាំងនគរបាលបានបញ្ជូនជនបរទេសទាំង២១នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់។