(ភ្នំពេញ)៖ រលកកំដៅរញ្ជួយកក្រើកទីផ្សារទូរស័ព្ទដៃស្មាតហ្វូន នៅកម្ពុជាបីដូចជារលកកំដៅ ខែចេត្រ  ក្រុមសាមស៊ុង​(SAMSUNG) បាននឹងនាំចូលផលិតផលថ្មីរបស់ខ្លួន នូវទូរស័ព្ទដៃស៊េរីថ្មី​ Samsung Galaxy S8 | S8 Plus ដែលនេះបង្ហាញពី​សក្តានុពលថ្មីមួយ របស់ក្រុមហ៊ុនល្បីឈ្មោះមួយនេះ។

អតិថិជនដែលនិយមទូរស័ព្ទដៃទំនើប ទាន់សម័យជាច្រើនពាន់នាក់ ដែលបានធ្វើការកម្ម៉ង់ទុកកំពូលទូរស័ព្ទ SAMSUNG Galaxy S8 and S8+​ នេះ នឹងមកទទួលទូរស័ព្ទដៃនៅកម្មវិធីលក់ជូនពិសេសនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា នៅសាលមហោស្របចេនឡា ជិតផ្សារដើមគរ ចាប់ផ្តើមចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

សំរាប់អតិថិជនដែលមិនបាន ធ្វើការកុម្មង់ដោយហេតុផលផ្សេងៗ ក្រុមហ៊ុនក៏នឹងរៀបចំឲ្យមានការលក់ ជាពិសេសនូវកំពូលទូរស័ព្ទ Samsung Galaxy S8 and S8+ នេះ តែស្តុកមានកំណត់។ អតិថិជនដែល Walk-in មកទិញដោយផ្ទាល់នាថ្ងៃទី០៦ ខែឧសភានេះ ក៏នឹងទទួលបាននូវអត្ថប្រយោជន៍ ដូចជាអតិថិជន ដែលបានកុម្ម៉ង់ទុកផងដែរ។ Samsung Galaxy S8 | S8+ មានបីពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រផេះបែកស្វាយ។ សម្រាប់តម្លៃដែលដាក់បង្ហាញគឺ Galaxy S8 តម្លៃ $ 739 និង Galaxy S8+ តម្លៃ $819។

អ្នកនឹងទទួលបានកាដូពិសេសជាច្រើនរួមមាន៖ ស្រោមទូរស័ព្ទ ឧបករណ៍បំពងសម្លេង JBL Speaker Charge 3 ការធានាលើអេក្រង់ទូរស័ព្ទ និងកញ្ចប់គម្រោង «Power+1 Package» សម្រាប់រយៈពេល ២៤សប្តាហ៍ ពីក្រុមហ៊ុន Smart។ ការធានាប្តូរអេក្រង់ទូរស័ព្ទ ប្រសិនបើអ្នកប្រើប្រាស់ ធ្វើឲ្យបែកដោយចៃដន្យ។ លើសពីនេះទៅទៀត អតិថិជនសាមសុងទូទៅទាំងអស់អាចរីករាយទទួលបាននូវ​អត្ថប្រយោជន៏ពិសេសពី mySamsung​ App ដោយទទួលបាននូវការបញ្ចុះតម្លៃនិង promotion យ៉ាងច្រើនផងដែរ។ មិនអាចមើលរំលងបានទេឳកាសដ៏ល្អនេះ ។

សម្រាប់ព័ត៌មានបន្ថែម៖ www.samsungmobilepress.com  http://news.samsung.com/galaxy
សម្រាប់ការកម៉្មង់៖ http://www.samsunghotpromotion.com/