(សៀមរាប)៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុង​អបអរសាទរ​ទិវា ពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ ក្រោមប្រធានបទ «​បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យដើម្បីសុវត្ថភាពការងារ» និងប្រារព្ធខួបលើកទី១៣១ នៃទិវាពលកម្មអន្តជាតិ ១ឧសភា ក្រោមប្រធានបទ «ដើម្បីសុខភាពការងារ មុខរបរ និងអភិវឌ្ឍន៍»​។

ពិធីនេះ ក៏មានការចូលរួមពី មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕