(ភ្នំពេញ)៖  ស្រាបៀរអង្គរបានធ្វើការចាប់ឆ្នោតស្វែងរកគូ​ស្វាមី ភរិយាថ្មីដែលមានសំណាងឈ្នះរង្វាន់ពី កម្មវិធីចំណងដៃដ៏អស្ចារ្យសម្រាប់គូស្វាមីភរិយាថ្មី! លើកទី២ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន (CTN) ក្នុងកម្មវិធីរាត្រីកំសាន្ត​ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដែលមានការចូលរូមពីថ្នាក់ដឹកនាំក្រុមហ៊ុន បណ្តាអ្នកសារព័ត៏មាននានា​ និងទស្សនិកជនយ៉ាងច្រើនកុះករ។ ការប្រគល់រង្វាន់នឹងព្រឹត្តទៅនៅ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន (CTN) ក្នុងកម្មវិធី រាត្រីកំសាន្ត​ចាប់ពីម៉ោង ៥៖០០នាទី ល្ងាចតទៅ។

ក្នុងឱកាសនោះ កញ្ញា ខេលី ឈឹង អ្នកតំណាងផ្នែកទីផ្សារក្រុមហ៊ុនស្រាបៀរអង្គរ បានថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ពិសេសគូស្វាមីភរិយាដែលជ្រើសយកស្រាបៀរអង្គរ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីជប់លៀងផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីចំណងដៃដ៏អស្ចារ្យសម្រាប់គូស្វាមីភរិយាថ្មី សូមសាកសួរដេប៉ូចែកចាយស្រាបៀរអង្គរ ដែលនៅជិតលោកអ្នក ឬទូរស័ព្ទមកលេខ៖ ០២៣ ៩៨៧​៦៦៣ ឬចូលទៅកាន់ fb.com/AngkorBeerOfficial.

គួរបញ្ជាក់ផងដែរថាការចាប់ឆ្នោតលើកទី៣ នឹងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។​គូស្វាមីអាចចូលរូមក្នុងកម្មវិធីនេះ ដោយគ្រាន់តែជាវស្រាបៀរអង្គរកំប៉ុង សម្រាប់អាពាហ៏ពិពាហ៏របស់ខ្លួន ហើយបំពេញឆ្នោតផ្សងសំណាង រូចដាក់នៅតាមដេប៉ូចែកចាយ តាមតំបន់រៀងៗខ្លួន៕