(ភ្នំពេញ)៖ ការកសាងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រី អង្គការក្រៅរដ្ឋាភិបាល ក្រសួងមន្ទីរ និងក្រុមហ៊ុនឯកជននានា ពិតជាជួយជំរុញពួកគេឲ្យទទួលបាន ការតំឡើងតំណែងឋានៈតួនាទី និងទទួលប្រាក់បៀរវត្សន៍ខ្ពស់ជាងមុន នេះជាការលើកឡើង ដោយស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ឈ្មោះថា Management for Development and Creativity (MDC)។  

លោក ឃុន ប៊ុននី ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ MDC បានបញ្ជាក់បន្ថែមថា លោកបានចំណាយពេលស្ទើរតែមួយជីវិតរបស់លោក ដើម្បីកសាងនូវសត្ថភាពពិតសម្រាប់អាជីព ឋានៈតួនាទី និងប្រាក់បៀរវត្សន៍ខ្ពស់ អាចរស់នៅសមរម្យនៅក្នុងសង្គម ហើយលោកតែងយកគោលការណ៍នៃការបណ្តុះបណ្តាល ការអប់រំ និងរៀនសូត្រជាកំលាំងចលករទាញខ្សែជីវិតរបស់លោក ព្រោះតែមានជីវភាព និងដើមកំណើតពីអ្នកក្នុងត្រកូលក្រីក្រ។ លោកពន្យល់បន្ថែមថា សម្រាប់អ្នកស្មោះត្រង់ មិនប្រព្រឹត្តអំពើពុករលួយ ដូចរូបលោក ការខិតខំប្រើជំនាញនិងចំណេះដឹង គឺជាមធ្យោបាយតែមួយជំរុញខ្សែជីវីតឲ្យបានថ្កុំថ្កើងដូចអ្នកផងទាំងពួង។

លោកបានឆ្លងកាត់ការសិក្សាជាច្រើនប្រទេសល្បីៗនៅលើពិភពលោក  ហើយក៏ចូលរួមនូវកម្មវិធីផ្សេងៗទៀតែដែរ  ដើម្បីឲ្យជីវិតជោគជ័យ ទាំងអាជីព ឋានៈតួនាទី និងកសាងសមត្ថភាពខ្ពស់ ហើយលោកបានឲ្យដឹងថា «ខ្ញុំបានចំណាយពេលស្ទើរមួយជីវិតក្នុងការបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ កាលអាយុ១៨ឆ្នាំ លោកបានធ្វើជាប្រធានពេទ្យជនពិការនៅប្រទេសថៃ(១៩៨៨) ដោយផ្តល់ការបង្រៀនវិជ្ជាព្យាបាលដោយចលនា (Physiotherapy) ហើយពេលត្រឡប់មកស្រុកខ្មែរក្នុងឆ្នាំ១៩៩៣ ត្រូវបានធ្វើការជាមួយអង្គការ CARE International ដើម្បីលើកគម្រោងអភិវឌ្ឍនានានៅក្នុងតំបន់គោលដៅដើម្បីធ្វើសកម្មភាព។

នេះជាការរៀបរាប់បន្ថែមរបស់លោកទាក់ទងបទពិសោធន៍ ហើយនាឆ្នាំ១៩៩៥ លោកបានបន្តអាជីពជាគ្រូអ្នកបណ្តុះបណ្តាលអោយអង្គការមួយឈ្មោះថា Cambodian Researcher for Development (CRD) និងក្រោយមកអង្គការ MODE និងVBNKដែលស្ថាប័នទាំងបីនេះ ល្បីល្បាញក្នុងចំណោមអង្គការនៅប្រទេសកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាលជំនាញស្រាវជ្រាវ គ្រប់គ្រង និងការអភិវឌ្ឍ-ល-»។

លោក ឃុន ប៊ុននី ពន្យល់ជាចុងក្រោយថា បើអ្នកមានលុយ គេមើលអ្នកក្នុងកំរិតផ្សេង តែបើគេឃើញសមត្ថភាពពិតអ្នក អ្នកក៏ត្រូវបានគេផ្តល់តម្លៃផ្សេងមួយទៀត។ ហើយលោកបញ្ជាក់បន្ថែមថា បើចង់ដឹងច្បាស់សូមមើលវគ្គបណ្តុះបណ្តាលណាមួយសមសម្របខាងក្រោម ហើយចូលរៀនអោយបាន ដើម្បីកែប្រែឋានៈតួនាទី និងប្រាក់បៀរវត្សន៍ដែលអ្នកធ្លាប់ប្រាថ្នាចង់បាន...។

លោកបញ្ជាក់ថា ក្រៅពីរៀនជាមួយលោក លោកក៏ត្រូវការ អ្នកស្រាវជ្រាវ និងអ្នកចូលរួមនៅក្នុងក្រុមហ៊ុនលោក ដើម្បីផ្តល់សេវកម្មប្រឹក្សាយោបល់ ដល់អតិថិជនជាច្រើនរបស់លោក ដែលត្រូវការសេវកម្មនេះ ព្រោះលោកផ្ត់សេវាកម្មប្រឹក្សាយោបល់ដល់បុគ្គល (ទីប្រឹក្សាផ្ទាល់ខ្លួន) ស្ថាប័ន្នរដ្ឋ ឬឯកជននានា ដែលជួបបញ្ហាធនធានមនុស្ស និងយុទ្ធសាស្ត្រគ្រប់គ្រង និង ដោះស្រាយបញ្ហាមានប្រសិទ្ធិភាព។

ដូច្នេះ ដើម្បីទទួលបានភាពរឹងមាំ និងជោគជ័យ ទៅលើឋានៈ តួនាទី និងកសាងសមត្ថភាពខ្ពស់នោះ សូមអញ្ជើមកទទួលការបណ្ដុះបណ្ដាលនេះ ដើម្បីផ្លាស់ប្ដូរទម្លាប់ ឈានទៅជីវិតកាន់តែប្រសើរនោះ!