(ពោធិ៍សាត់)៖ សមាសភាព​កិត្តិយស​សង្កាត់​ចំនួន១៤រូប ​និង​បណ្តាញ​ថ្នាក់​ភូមិ១៩៨រូប ​នៅក្នុង​ក្រុង​ពោធិ៍សាត់ ​ត្រូវ​បាន​សមាគមនារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​សាខា​ខេត្តពោធិ៍សាត់ ​ធ្វើពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ​នៅ​សណ្ឋាគារ​ពោធិ៍សាត់​សេន​ជូរី ​ស្ថិត​ក្រោម​អធិបតីភាព ​លោក ​ម៉ៅ ​ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់ ​លោកស្រី ​ឯម ​ប៉ុណ្ណា ​សមាជិកា​រដ្ឋសភា ​និង​ជាស​មា​ជិ​កា​ប្រតិបត្តិ​សមាគមនារី ​និង​លោកស្រី ​ហ៊ុន ​ចាន់​ធី ​ប្រធាន​កិត្តិយស​សាខាសមាគម​នារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​ខេត្តពោធិ៍សាត់​។

ក្នុង​ពិធី​ដែល​រៀបចំឡើង ​នៅ​រសៀល​ថ្ងៃទី០១ ​ខែឧសភា ​ឆ្នាំ២០១៧នោះ ​លោកស្រី ​ហ៊ុន ​ចាន់​ធី ​លោកស្រី ​ឯម ​ប៉ុណ្ណា ​និង​លោក ​ម៉ៅ ​ធនិន ​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សាខា​សមា​កម​នារី ​ដែល​បាន​រៀបចំ​ពង្រឹង ​និង​ពង្រីក​រចនាសម្ព័ន្ធ ​បណ្តាញ​សមាគមនារី ​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ ​និង​ទូលំទូលាយ​ដើម្បី​រួមចំណែក​លើកកម្ពស់​ស្ថានភាព ​ជីវភាព​ស្ត្រី ​ជាពិសេស​តួនាទី ​ឋានៈ ​ចំណេះដឹង​ជំនាញ ​ក៏​ដូច​ចូលរួម​ដោះស្រាយ​នូវ​ក្តី​កង្វល់ ​បញ្ហា ​និង​តម្រូវការ​របស់​ស្ត្រី ​និង​កុមារ​ទូទាំង​ខេត្ត ​កាន់តែ​មាន​ភាពរឹងមាំ ​និង​មាន​ប្រសិទ្ធិ​ភាព​។

ពិធី​ប្រកាស​ទទួល​ស្គា​ស់​សមាសភាព ​កិត្តិយស​ថ្នាក់ ​ឃុំ​-​សង្កាត់ ​និង​បណ្តាញ​ថ្នាក់​ភូមិ ​បាន​អនុវត្ត​ជាបន្តបន្ទាប់​រួចមក​ហើយ ​ក្នុង​នោះ​មាន​ស្រុក​ក្រគរ ​ស្រុក​បាកាន ​ស្រុក​វាលវែង ​និង​ស្រុក​ភ្នំក្រវាញ ​រួម​ទាំង​ក្រុង​ពោធិ៍សាត់ ​បាន​ចំនួន១២៩១រូប ​នៅសល់​តែ​ស្រុក​ក​ណ្តៀង​មួយ​ប៉ុណ្ណោះ ​នឹង​ប្រកាស​នៅពេល​ក្រោយ​។ ​នេះ​គឺជា​ការរៀបចំ​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន ​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ ​និង​ត្រឹមត្រូវ​ងាយស្រួល ​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​ស្របតាម​លក្ខន្តិកៈ​របស់​សមាគមន៍​។  ​

​ថ្នាក់ដឹកនាំ​ទាំង​បី​បាន​លើកឡើង​ថា ​សមាគមនារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍ ​គឺជា​អង្គការ​មហាជន ​ដែល​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃទី០២ ​ខែធ្នូ ​ឆ្នាំ១៩៧៨ ​ក្រោម​ទង់​រណ​សិរ្យសា​មគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ក្នុង​កាលៈទេសៈ ​ប្រទេស​ជួប​វិបត្តិ ​នៃ​សង្គ្រាម​បង្កឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍​។ ​រហូតមកដល់​ពេលនេះ ​សមាគមនារី​បាន​នឹង​កំពុង​បំផុស​បងប្អូន​នារី​គ្រប់​ស្រទាប់វណ្ណៈ ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ​រួមគ្នា​ជា​កម្លាំង​គាំទ្រ ​និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ ​«​អ្វី​ៗ​ទាំងអស់ ​ដើម្បី​សុខុមាលភាព​របស់​ស្រ្តី ​និង​កុមារ​»​។​
​ចាប់ពី​ពេលនេះ ​រហូតដល់​ការបោះឆ្នោត​ឆ្នាំ២០១៧ ​និង២០១៨ ​លោក​បាន​សំណូមពរ​ដល់​បងប្អូន​នារី ​ចូលរួម​គ្រប់​សកម្មភាព ​ទាំង​ការងារ​ចាត់តាំង ​គ្រប់គ្រង ​សតិអារម្មណ៍ ​ត្រូវ​ចៀសវាង​ដាច់ខាត ​នូវ​ការ​ចាញ់ល្បិច​កល​ឆរ​បោក ​ឃោសនា​អកុសល ​របស់​បុគ្គល​មួយចំនួន ​និង​ត្រូវ​ចេះ​គៀង​គរ​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។​

​ថ្នាក់ដឹកនាំ​បាន​ជឿជាក់​ថា ​ការពង្រីក​បណ្តាញ​សា​មា​គមនា​រី​នា​ពេលនេះ ​ពិតជា​មាន​អត្ថ​ន័យ​ជា​ប្រ​វតិ្​ត​សាស្ត្រ ​ខិតខំ​ប្រឹងប្រែង ​និង​ទទួលខុសត្រូវ​ទាំង​ថ្នាក់​កិ​តិ្ត​យស ​និង​ទាំង​បណ្តាញ​នៃ​សង្កាត់​ភូមិ​នី​មួយ​ៗ ​ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​បាន​យល់ដឹង​អំពី​លក្ខន្តិកៈ​សមាគមនារី ​ត្រូវ​ចេះ​គ្រប់គ្រង ​ដឹកនាំ​ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សកម្មភាព​អនុ​សាខា ​និង​ជួយ​ទៅដល់​ជន​ងាយ​រងគ្រោះ ​ដោយ​ប្រការ​ផ្សេង​ៗ​បាន​ទាន់ពេល​វេលា ​និង​ចំ​គោលដៅ ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។​

នៅក្នុង​ពិធី​ប្រកាស​នោះ ​លោក ​ម៉ៅ ​ធនិន ​និង​លោកស្រី ​ហ៊ុន ​ចាន់​ធី ​បាន​ចែក​ជូន​វត្ថុ​កំ​ដ​ដៃ ​ដល់​សមាជិក​-​សមាជិកា ​ដែល​ចូលរួម​ជិត៣០០នាក់ ​ក្នុង​ម្នា​ក់ៗ​ទទួល​បាន​សារុង១ផង​ដែរ​៕