(ភ្នំពេញ)៖ នៅខណៈពេលនេះ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងយុត្ដិធម៌ បាននឹងកំពុងរៀបចំពិធីបើកវគ្គស្វែងយល់ ពិសេសអំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃកម្ពុជា ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនរូប។

ពិធីខាងលើនេះ បានរៀបចំឡើងដោយ ក្រសួងយុត្តិធម៌ សហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (សសសក) និងក្លឹបអ្នកការសែតកម្ពុជា (CCJ)។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌។

សូមជម្រាបថា ពិធីនេះ​រៀបចំឡើង ក្នុងគោលបំណងបកស្រាយនូវចម្ងល់នានា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទងនឹងការ អនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ នៃកម្ពុជា ដើម្បីស្វែងយល់កាន់តែច្បាស់លាស់ អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ ៕