(ភ្នំពេញ)៖ ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យខ្មែរ លើកទី២៤ ដែលមានសិក្ខាកាមចូលរួម ជាង១០០អង្គ/នាក់ មកពីបណ្តា រាជធានី-ខេត្តទាំង២៥  ដើម្បីបញ្ជ្រាបឲ្យកាន់ច្បាស់ពីក្រមសីលធម៌ ធម្មវិន័យ ក្នុងវិស័យពុទ្ធសាសនា និងវិស័យពាក់ព័ន្ធនានា។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការក្រសួងធម្មការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ផងដែរ។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងធម្មការក៏បានបើកវគ្គបណ្ដុះបណ្ដាលដល់អាចារ្យខ្មែរ ជាង១០០អង្គ/នាក់ ដែលនិមន្ត និងអញ្ជើញមកពីបណ្តាខេត្តចំនួន២១ ផងដែរ៕