(ភ្នំពេញ)៖ Color Volume ដែលជាការវាស់ភាពច្បាស់ នៃពណ៌នៅកម្រិតពន្លឺផ្សេងៗ​គ្នា​នោះ កំពុងបោះជំហានក្លាយជាស្តង់ដាថ្មី សម្រាប់ការបង្ហាញរូបភាពប្រកបដោយ គុណភាពភ្លឺច្បាស់នៅ​លើអេក្រង់ទូរទស្សន៍។

ទូរទស្សន៍ស៊េរីថ្មីទាំងនេះ អាចប្រើ​ប្រាស់ High Dynamic Range (HDR) ដែលជាបច្ចេកវិ​ទ្យាមួយ ធ្វើឲ្យរូបភាពងងឹតប្រែជាភ្លឺច្បាស់ ហើយរូបភាពពណ៌​ក្រម៉ៅកាន់តែ ដិតច្បាស់ជាងមុន។ ដើម្បីអាចវាស់កម្រិត នៃគុណភាពរូបភាពនេះបាន Color Volume បានលេចមុខឡើង និងត្រូវបានគេចាប់អារម្មណ៍ កាន់តែច្រើនសម្រាប់មុខ​នាទីនេះ។

នៅលើអេក្រង់ទូរទស្សន៍​ធម្មតា នៅពេលដែលរូបភាពភ្លឺ ឬងងឹត កម្រិតពណ៌ និងភាពច្បាស់នៃរូបភាព​ផ្លាស់ប្តូរមិនស្មើគ្នា ដែលធ្វើឲ្យគុណភាពរូបភាព មិនស្រស់ស្អាត និងរស់រវើក។ ទូរទស្សន៍ដែលបំពាក់​ទៅដោយ Color Volume វិញអាចធ្វើ​ឲ្យរូបភាពប្រភេទ HDR បានយ៉ាងល្អ ដោយប្រើកម្រិតពន្លឺច្រើនជាង អេក្រង់ទូរទស្សន៍ SDR ពីរដង។

Spectra​ Cal ដែលជាក្រុមហ៊ុនឈានមុខគេ លើពិភពលោក ផ្នែកបង្កើតកម្មវិធីវាស់កម្រិតពណ៌ សម្រាប់អេក្រង់ផ្សេងៗ ក្នុង​ប្រទេសអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងបន្ថែមការវាស់តាមរយៈ Color Volume ថែមទៀតទៅក្នុងកម្មវិធី​វាស់កម្រិតពណ៌​ឈ្មោះ CalMan (ដែលជាឧបករណ៍ពេញនិយម សម្រាប់អ្នកជំនាញផលិត
អេក្រង់ដែលបញ្ចេញ​រូបភាពច្បាស់ និងគុណភាពខ្ពស់) ដែលនឹងធ្វើឲ្យ Color Volume ក្លាយជាស្តង់ដាថ្មី យ៉ាងឆាប់រហ័ស។

ក្នុងព្រឹត្តិការណ៍ CES 2017 ក្រុមហ៊ុនសាមសុង បានបង្ហាញទូរទស្សន៍ QLED ដែលប្រើប្រាស់ «លោហធាតុ metal quantum dot» ដើម្បីផ្តល់នូវគុណភាពរូបភាព និងធ្វើឲ្យពណ៌​ចេញច្បាស់ និងដិតជាងមុន។ ទូរទស្សន៍ QLED នឹងក្លាយជាទូរទស្សន៍ដំបូងគេ ក្នុងពិភពលោក ដែល​អាច​ឲ្យភ្នែករបស់យើង ចាប់យករូបភាព​ដែល​មានកម្រិតពណ៌ (Color Volume) ច្បាស់ ១០០% ដែលទំហំពណ៌នីមួយៗ មានចំនួន HDR ចាប់ពី ១៥០០ រហូតដល់ ២០០០(រង្វាស់នៃពន្លឺ) ផ្តល់នូវសមត្ថភាព បង្ហាញរូបភាពលើអេក្រង់ ប្រកបដោយគុណភាពខ្ពស់ និងមានកម្រិតពណ៌ដិត ភ្លឺច្បាស់គ្មានគូប្រៀប៕