(រតនគិរី)៖ ថ្លែងក្នុងទិវាពលកម្មអន្តរជាតិ ​១ ឧសភា​ ឆ្នាំ២០១៧​ នាព្រឹកថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០១៧​ លោក​ ថង​ សាវុន​ អភិបាលខេត្ត រតនគិរី​ បានថ្លែងប្រាប់កម្មករ​ កម្មការិនី​ជាង ៥០០​នាក់​ថា​​ បើគ្មានសន្តិភាពទេនោះ​ ប្រាកដណាស់គ្មានការអភិវឌ្ឍដូចសព្វថ្ងៃឡើយ។​

លោកថ្លែងបន្តថា​ សន្តិភាពដែលសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំរកមកបានយ៉ាងលំបាកនេះ​ ឲ្យប្រជាពលរដ្ឋ មានលទ្ធភាព​ មានឱកាសប្រកបរបទទួលទានដោយសេរី។

លោក​ ថង​ សាវុន​ ក៏បានថ្លែងរំលឹកអតីតកាលខេត្តរតនគិរី​ និងបច្ចុប្បន្នក្រោមសន្តិភាព​ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ បានប្រែក្លាយខេត្តរតនគិរី ពីខេត្តដាច់ស្រយ៉ាល​ ពុំសូវមានមនុស្សរស់នៅទៅជាខេត្តមួយមានផ្លូវ​គមនាគមន៍ មានអគ្គិសនី​ សាលារៀន​ វត្តអារាម​ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចូលមករស់នៅច្រើន ដំណាំកសិកម្ម​ និងកសិឧស្សាហកម្មគ្រប់ប្រភេទ បានរីកដុះដាល​។

លោក​ ថង​ សាវុន​ ក៏បានអំពាវនាវកម្មករ​ ប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា​ នាថ្ងៃទី០៤​ ខែមិថុនា​ ខាងមុខនេះ​ ដើម្បី ជ្រើសរើសមេដឹកនាំប្រទេសដែលមានសមត្ថភាព​ ដែលបានខិតខំកសាងសន្តិភាព​ ដើម្បីបន្តសន្តិភាព​ និងការអភិវឌ្ឍ​ គឺគណបក្ស ប្រជាជនកម្ពុជា​៕