(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅផ្ទះជួល បន្ទប់លេខ៣៥ ផ្លូវលំ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ុន្តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងទៅបាញ់ពន្លត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ម្ចាស់ផ្ទះកើតហេតុឈ្មោះ ឈុន ចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត ហើយសម្ភារដែលខូចខាតរួមមាន៖ ទូរស្សន៍១ ពូក១ និងខោអាវមួយចំនួន។ មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕