(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ អនុប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ អញ្ជើញជាអធិ​បតីក្នុងពិធី ប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៤២៦នាក់ ក្នុងស្រី២៣៩នាក់។

ថ្លែងក្នុងឱកាសនោះ លោក ជួន ណារិន្ទ បានទទួលស្វាមគមន៍សមាជិកថ្មី យ៉ាងរុះរាយរាក់ទាក់បំផុត ហើយលោកប្រកាសថា គណបក្សប្រជាជនកម្ពុជា តែងតែទទួលជានិច្ចចំពោះបងប្អូនណាដែលចង់ចូលរួមជាមួយ ដោយមិនប្រកាន់អ្វីឡើយ។

ជាការឆ្លើយតប សមាជិកថ្មីទាំង៤២៦នាក់ ​មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពេញចិត្តចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនគ​ណបក្សប្រជាជនកម្ពុជា នៅថ្ងៃខាងមុខនេះ ឲ្យទទួលបានជោគជ័យ និងបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ កាន់តែរីកចម្រើន ក្នុងសុខសន្តិភាព​។

សូមបញ្ជាក់ថា នេះជាលើកទី​២​ហើយ ក្នុងការបញ្ជូលសមាជិកថ្មី​ ដែលកាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៧​ បានធ្វើពិធីបញ្ចូលសមាជិកថ្មីចំនួន៥៣៩នាក់ រួចម្ដងមកហើយ ភាគច្រើនចេញពីស្រទាប់យុវជន និងយុវនារី៕