(ភ្នំពេញ)៖ ក្រុមហ៊ុនទិញសិទ្ធិនាំចូល Franchise នំប៉័ងដ៏ល្បីនៅប្រទេសកូរ៉េ កំពុងព្យាយាមពង្រីកសាខារបស់ខ្លួនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ខណៈដែលពួកគេមើលឃើញថា កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ភាគរយ របស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ អាចនឹងបង្កើនតម្រូវការកាន់តែធំទូលាយថែមទៀត សម្រាប់អាជីវកម្មនំប៉័ងទំនើប នៅពេលបច្ចុប្បន្ននេះ និងនៅថ្ងៃអនាគត។

ក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិ Franchise នាំចូលនិងបើកដំណើរការហាងនំប៉័ង TOUS les JOURS នៅប្រទេសកម្ពុជា បានរៀបចំសម្ពោធបើកដំណើរការជាផ្លូវការហាងនំប៉័ង TOUS les JOURS សាខាផ្សារដើមថ្កូវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ ក្រោមវត្តមានភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនកុះករ។

តំណាងក្រុមហ៊ុនយីនកុកហ្វូដខប បាននិយាយថា តំបន់ផ្សារដើមថ្កូវ គឺជាតំបន់ប្រជុំជនដែលមានសក្តានុពលខ្ពស់ និងមិនទាន់មានហាងនំប៉័ងលំដាប់អន្តរជាតិ ប្រកបដោយស្តង់ដារខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់ពិសេសដូចជា TOUS les JOURS នៅឡើយ។

ហាង TOUS les JOURS គឺជាហាងនំប៉័ងលំដាប់លេខ១ មកពីប្រទេសកូរ៉េ ដែលមានលក់នំប៉័ងគ្រប់ប្រភេទ រួមទាំងនំខួបកំណើត និងភេសជ្ជៈគ្រប់មុខ តាមរូបមន្តពិសេសរបស់ប្រទេសកូរ៉េ ដោយប្រើប្រាស់គ្រឿងផ្សំល្អបំផុតសម្រាប់សុខភាព។ នំប៉័ងរបស់ TOUS les JOURS ត្រូវបានដុតឡើងថ្មីៗជារៀងរាល់ថ្ងៃជាង ៣០០ប្រភេទ ដូចជាប្រភេទនំប្រៃ នំផ្អែម នំប៉័ងហតដក ក្រូសង់ នំសុខភាពពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម រួមទាំងនំខេកម៉ូដស្រស់ស្អាតជាច្រើនជម្រើស និងច្រើនរសជាតិ។

តំណាងក្រុមហ៊ុនយីនកុកហ្វូដខប បាននិយាយថា នំប៉័ងរបស់ TOUS les JOURS ត្រូវបានដុតឡើងថ្មីៗជារៀងរាល់ថ្ងៃជាង ៣០០ប្រភេទ ដូចជាប្រភេទនំប្រៃ នំផ្អែម នំប៉័ងហតដក ក្រូសង់ នំសុខភាពពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម និងលើសជាតិស្ករ រួមទាំងនំខេកម៉ូដស្រស់ស្អាតជាច្រើនជម្រើសនិងច្រើនរសជាតិ។ យើងជឿជាក់ខ្ពស់លើរសជាតិ គុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ថាយើងជាហាងនំប៉័ងឈានមុខគេមួយនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា វត្តមានហាងនំប៉័ង TOUS les JOURS សាខាផ្សារដើមថ្កូវ ត្រូវបានរំពឹងទុកថាអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងខ្មែរ និងបរទេស ព្រោះតំបន់ផ្សារដើមថ្កូវ គឺជាទីប្រជុំជនដែលមានសក្តានុពលខ្ពស់ និងមិនទាន់មានហាងនំប៉័ងលំដាប់អន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់ពិសេសដូចជា TOUS les JOURS បើកដំណើរការនៅឡើយ៕