(ភ្នំពេញ)៖ យោងតាមព័ត៌មានច្បាស់លាស់មួយបានឲ្យដឹងនៅមុននេះបន្តិចថា ជនសង្ស័យ ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី នេះបើយោងតាមទិន្នន័យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ Fresh News នៅមុននេះបន្តិចឲ្យដឹងថា «ព័ត៌មាននេះជាការពិត»

ដោយឡែកតាមព័ត៌មានច្បាស់លាស់មួយពីទីក្រុងបាងកក បានថ្លែងប្រាប់បណ្តាញ Fresh News​ ឲ្យដឹងដែរថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ រូបគាត់បានឃើញជនសង្ស័យ ជុន ច័ន្ទបុត្រ អង្គុយហូបបាយ នៅទីក្រុងបាងកក ប្រទេសថៃ៕