(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលទិញស្រាម៉ាក CHIVAS និង JOHNY WALKER  មកផឹកព្រោះមានផលិតផលក្លែងក្លាយជាច្រើនកំពុងដាក់លក់នៅកម្ពុជា។

តាមសេចក្ដីជូនដំណឹង អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា កន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្រាវជ្រាវរកឃើញ និងបង្ក្រាបបានសកម្មភាពផលិត និងការធ្វើការអាជីវកម្មស្រាក្លែងក្លាយម៉ាក  CHIVAS និង JOHNY WALKER ជាច្រើនករណី ដែលជាសកម្មភាព បំពានច្បាប់ ប៉ះពាល់ដល់សិទ្ធិពាណិជ្ជកម្ម និងជាពិសេស ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។

​ជាមួយគ្នានេះ អគ្គស្នងការ បានព្រមានដល់អ្នកពាក់ព័ន្ធទាំងឡាយ ដែលកំពុងបន្ដលួចលាក់ធ្វើសកម្មភាព ដូចបានបញ្ជាក់ខាងលើ ត្រូវបញ្ឍប់ជាបន្ទាន់នូវសក​ម្មភាពល្មើសច្បាប់នេះ៕