(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៧នេះ លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ បានចេញពីគេហដ្ឋាន ឆ្ពោះទៅឆ្វើការនៅសាលាខេត្ត ហើយសល់ម៉ោងបន្តិចបន្តួចក៏ឆ្លៀតទៅពិនិត្យ និងលើកទឹកចិត្ត ដល់ក្រុមការងាររបស់សាលាក្រុង ដែលកំពុងកាយសំរាមក្រោមស្ពានអូរសំអាត​។ ក្នុងនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា​មួយចំនួនផងដែ​រ សម្រាប់ទិញ ទឹកអំពៅពិសារ ក្រោយពីសម្រាកពីការងារ​។

សូមបញ្ជាក់ថា ចំណុចស្ពានអូរសំអាតនេះ គឺជាផ្លូវទឹកហូរពីលើភ្នំយ៉ាងសំខាន់បំផុត ក្នុងការរំដោះទឹកឲ្យហូរធ្លាក់ទៅសមុទ្រត្រង់ចំណុច អូតែលសុខា ហើយក្នុងករណីទឹកហូរមិនទាន់ដោយសារតែ មានឧបសគ្គណាមួយប្រាកដជាធ្វើឲ្យចំណុចនេះ អាចជនលិចមិនអាច ធ្វើដំណើរឆ្លងកាត់បានឡើយ​។

ជាញឹកញាប់គេតែងសង្កេតឃើញ លោកអភិបាលខេត្ត តែងតែចុះទៅកាន់ទីតាំង ដែលកើតមានបញ្ហាមកលើប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាភ្លាមៗ ដោយមិនរង់ចាំឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះទាន់ឡើយ​។

ជុំវិញសកម្មភាពនេះ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសម្តែងនូវភាពសប្បាយរីករាយ គាំទ្រ​ និងកក់ក្តៅជាទីបំផុតដែលមាន អភិបាលខេត្ត ដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់​៕