(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនមានការពង្រីក និងអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស ខាងផ្នែកផ្ទេរប្រាក់ បានរៀបចំកម្ម​វិធីជួបជុំភ្នាក់ងាររបស់ខ្លួន ដែលស្ថិតនៅរាជធានីភ្នំពេញ ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ទ្រូម៉ាន់នី។ 

កម្មវិធីជួបជុំនេះ បានប្រព្រឹត្តិទៅនាថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីភ្នាក់ងារមកពីខណ្ឌ​ផ្សេងៗគ្នា ប្រមាណជា​៥០០​ភ្នាក់ងារ ក្នុងនោះមានភ្នាក់ងារឆ្នើម ដែលទទួលបានពានរង្វាន់ និងរង្វាន់លើកទឹកចិត្ត​ជាច្រើន ផងដែរ។ ក្រៅពីនេះ​ ភ្នាក់ងារដែលបានចូលរួម ក៏មានឱកាសឈ្នះរង្វាន់ជាច្រើន តាមរយៈការចាប់រង្វាន់ ពីក្រុមហ៊ុន​ទ្រូម៉ាន់នី។

តាមរយៈកម្មវិធីនេះ ភ្នាក់ងារបានទទួលនូវចំណេះដឹងថ្មីៗ ក៏ដូចជាគោលការណ៍ របស់ក្រុមហ៊ុនក្នុងការជួយសម្រួល ដល់ការផ្តល់សេវាកម្ម ជូនអតិថិជននិងវិធីសាស្រ្ត ជួយរកចំណូលទន្ទឹមនឹងនេះផងដែរ ភ្នាក់ងារទាំងអស់មានសេចក្តី សោមនស្សរីក​រាយយ៉ាងខ្លាំង ដែលបានធ្វើការប្រាស្រ័យទាក់ទង ជាមួយនឹងភ្នាក់​ងារផ្សេងៗ មកពីទីតាំងខុសៗគ្នា ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ឲ្យគ្នា ទៅវិញទៅមក។

គួររំឭកផងដែរថា ទ្រូម៉ាន់នី​ ជាក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើន​រួមមាន ដាក់ប្រាក់ ដកប្រាក់ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ និងផ្ទេរប្រាក់ ដែលជាសេវាកម្មមួយ​ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនដោយក្រុមហ៊ុនបានគិតគូ ពីការចំណាយរបស់ប្រជាជនកម្ពុជា ដែលអតិថិជនចំណាយត្រឹមតែ២៥០០ រៀលតែប៉ុណ្ណោះ ក្នុងការផ្ទេរប្រាក់ក្រោម​៤០០,០០០រៀល ឬ​ក្រោម ១០០ ដុល្លា ជាមួយ​ភ្នាក់ងារទ្រូម៉ាន់នី ជិត​៥,០០០ ទីកន្លែងទូទាំងប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនដ៏ធំមួយ​ មានការិយាល័យនៅ​៦​ប្រទេស ​ដូចជាប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម ហើយក្រុមហ៊ុន នឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ ទូទាំងអាស៊ាននៅពេលឆាប់ៗនេះ។

លោក គង់ មាន ជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញពីផែនការ និងគោលការណ៍របស់ក្រុមហ៊ុន ព្រមទាំងមានប្រសាសន៍ ថ្លែងអំណរគុណដល់ភ្នាក់ងារទាំងអស់ ដែលបានចូលរួមកម្មវិធី និង​សង្ឃឹមយ៉ាងមុតមាំថា ភ្នាក់ងារទូទាំងប្រទេស នឹងបន្តការសហការល្អជាមួយនឹង ក្រុមហ៊ុនក្នុងការផ្តល់សេវាកម្ម គួរជាទីពេញចិត្តជូនអតិថិជន​។ បន្ទាប់ពីកម្មវិធីជួបជុំ នៅរាជធានីភ្នំ​ពេញរួច ក្រុមហ៊ុនឹងបន្តរៀបចំ កម្មវិធីជួបជុំភ្នាក់ងារនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូន មានបំណងចង់ក្លាយ​​ជា​ភ្នាក់ងារទ្រូម៉ាន់នី សូមទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ៩៩៩ ៦៣៩ / ០៨៩ ៩៩៩ ៦៣៩ ឬ​ចូលទៅកាន់ ហ្វេសប៊ុក TrueMoney Cambodia និងវេបសាយ www.truemoney.com.kh សម្រាប់ព័ត៌មានបន្ថែម៕