(ញូវយ៉ក​)៖ រថយន្ដត្រកូល F-PACE របស់ Jaguar ដែលជារថយន្ដប្រភេទ SUV លើកដំបូងគេ ក្នុងចំណោមម៉ូដែលទាំងអស់​ របស់ម៉ាក Jaguar ផងដែរ  ដែលកាលពីថ្មីៗនេះ រថយន្ដ Jaguar F-PACE ឈ្នះពានរង្វាន់ចំនួន២ប្រចាំឆ្នាំ ២០១៧ គឺ​ 2017 World Car of Year និង 2017 World Car Design of Year ដែលត្រូវបានបំពាក់​ដល់ F-PACE នៅ​ឯទីក្រុងញូវយ៉ក កាលពីថ្មីៗនេះ។ រថយន្ដ Jaguar F-PACE ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជារថយន្ដប្រណិតដាច់គេ​ ទាំងការរចនា និងបច្ចេកវិទ្យាទំនើបៗ ហើយលក់ដាច់ លឿនជាងគេបង្អស់។

លោក Ralf Speth នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Jaguar Land Rover បាន​ប្រាប់អ្នកសារ​ព័ត៌មានថា រថយន្ដម៉ាក Jaguar F-PACE មួយនេះ ត្រូវបានផលិតឡើងជាលក្ខណៈរថយន្ដ SUV បែបស្ព័រ ដែលមានថា​មពលខ្លាំង សមត្ថភាពខ្ពស់ក្នុងការ​បើកបរ បានគ្រប់ស្ថានភាពផ្លូវ និងការរចនាប្រណិតដាច់គេ សម្រួលដល់ការប្រើប្រាស់​ប្រចាំថ្ងៃ ផងដែរ។ ការឈ្នះនូវពាន​រង្វាន់នេះ បានបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែង​ របស់មិត្ត​រួមក្រុមរបស់យើង ដែលបានធ្វើឲ្យរថយន្ដនេះ ក្លាយទៅជារថយន្ដប្រភេទ SUV បែបស្ព័រ យ៉ាងប្រណិត និងទទួលបានការលក់ដាច់​លឿន​​ជាងគេបង្អស់ នៅលើពិភពលោក។

សម្រាប់ប្រទេសកម្ពុជាវិញ រថយន្ដម៉ាក Jaguar ត្រូវបាននាំចូល និងចែចាយផ្ដាច់មុខ​ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ហើយសម្រាប់ អ្នក ដែលចង់​បើកបរសាកល្បងនូវរថយន្ដ Jaguar F-PACE ដែលជារថយន្តទទួលយក​ពានរង្វាន់រថយន្ត លើពិភពលោកឆ្នាំ២០១៧ គឺគ្រាន់តែធ្វើការចុះឈ្មោះ តាមរយៈអាស័យដ្ឋានខាងក្រោម​
មជ្ឈមណ្ឌលតាំងលក់ និងថែទាំជួសជុលរថយន្ដ Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមទំនាក់ទំនង:  023 888-811 / 070 999-111 | http://www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ: Jaguar Cambodia
ទំព័រ Instagram ផ្លូវការ: @JaguarCambodia៕