(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ អនុញ្ញាតឲ្យប្រតិភូរបស់អង្គការជប៉ុន ឈ្មោះ Rissho Kosei-Kai ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យសាសនា។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានឲ្យដឹងថា គណៈប្រតិភូជប៉ុនដឹកនាំដោយលោក Masayuki Idei Director of Tokyo-Central Division និងថ្នាក់ដឹកនាំយុវជនជប៉ុនតាមរយៈពុទ្ធសាសនបណ្ឌិត្យ។

សូមជម្រាបថា កិច្ចជំនួបនេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការងារលើវិស័យព្រះពុទ្ធសាសនា នៃស្ថាប័នទាំងពីរ៕