(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា និង លោក ពេជ្រ ប៊ុនសាយ៖

- ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាស្នើកែប្រែខ្លឹមសារកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរ ល្មើសច្បាប់ ត្រឡប់មកមាតុភូមិវិញ
២៖ តំណាងរាស្រ្ត ឡុង រី សម្រេចចូលបំភ្លឺជូនតុលាការក្រុងភ្នំពេញ ក្នុងនាមជាសាក្សី នៃសំណុំរឿងបន្លំខ្លួន ចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ
៣៖ មេធាវីគណបក្សប្រឆាំងអះអាងថា លោក ឡុង រី បាននិយាយការពិតប្រាប់តុលាការ អំពីអ្វីដែលលោក បានឃើញ បានដឹង និងបានលឺ
៤៖ ក្រុមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ច្រានចោលសេចក្តីថ្លែងការណ៍វិទ្យុអាស៊ីសេរី ដែលថា អាជ្ញាធរកម្ពុជាបំភិតបំភ័យ លោក ជុន ច័ន្ទបុត្រ និងបុគ្គលិកអាស៊ីសេរី
៥៖ អ្នកនាំពាក្យស្ថាប័នយុត្តិធម៌៖ បុគ្គលណាប្រព្រឹត្ត បុគ្គលនោះទទួលខុសត្រូវ ! តុលាការជាអ្នកស្វែងរកការពិត, សូមអាស៊ីសេរីកុំដើរតួជាតុលាការ !
៦៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្រើនរំលឹកអាណាព្យាបាលគ្រប់រូបថា គ្មានអ្វីល្អប្រសើរ និងគង់វង្សជាការផ្តល់ចំណេះដឹង និងផ្តល់ការ អប់រំជូនកូនចៅនោះឡើយ
៧៖ លោក កឹម សុខា បានចាកចេញពីកម្ពុជាជាថ្មីម្តងទៀត ដើម្បីទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក
៨៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា ប្រឹងណាស់ដើម្បីឲ្យពលករខ្មែរ ទទួលបាន ភាពស្របច្បាប់ធ្វើការនៅក្រៅប្រទេស

- ព័ត៌មានអន្តរជាតិ (World News)
១៖ កងទ័ពជើងទឹកអាមេរិក៖ «កូរ៉េខាងជើងមានតែអាវុធកំប៉ិកបំប៉ុក ដែលមិនអាចគំរាមកំហែង អ្វីដល់ក្រុមនាវាដឹកយន្តហោះចម្បាំង Carl Vinson បានឡើយ!»
២៖ ទាហាននិងប៉ូលិសជាង៤ម៉ឺន ត្រូវបានដាក់ពង្រាយ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន
៣៖ ចិននៅតែបន្តបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ចំពោះការតំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD
៤៖ កងកម្លំាងទ័ពអ៊ីរ៉ាក់ វាយដណ្តើមបានទីក្រុងបុរាណមួយទៀតឈ្មោះ Hatra ពីកណ្តាប់ដៃក្រុម ISIS មកវិញ!
៥៖ ទីក្រុងសេអ៊ូលអះអាងថា ប្រព័ន្ធការពារមីស៊ីល THAAD នឹងដំណើរការឆាប់ៗនេះហើយ» ខណៈការព្រមានពីប្រទេសជិតខាង និងការតវ៉ាក្នុងស្រុកនៅតែបន្ត!៕