​(ភ្នំពេញ)៖ ​សង្គ្រាម​វា​ងាយ ​នឹង​ឆេះ​ឡើង​ដោយសារតែ​មនោគមវិជ្ជា ​ផ្នត់គំនិត ​និង​សកម្មភាព​នយោបាយ​របស់​បក្ស​ប្រឆាំង​បាន​ជ្រើសរើស​យក​ផ្លូវ​ចាស់ ​នាទ​សវ​ត្ស៧០ ​មក​ប្រើ​ឡើងវិញ​។ ​យើង​ចាប់​គិត​ត្រឹម​ឆ្នាំ២០១៣ ​នា​ដំណាក់កាល​បោះឆ្នោត​នីតិកាល​ទី​ប្រាំ​មក​ប៉ុណ្ណោះ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រើប្រាស់​យុទ្ធន​យោ​បាយ​ដូចគ្នា ​បេះបិទ​ជាមួយនឹង ​យុទ្ធសាស្ត្រ​នយោបាយ​របស់​ក្រុម​នយោបាយ​ស្តាំ​និ​យម​លន់​នុល ​នា​ឆ្នាំ១៩៧០ ​ដើម្បី​ផ្តួល​រំលំ ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​ដែល​ញុះញង់​ឲ្យ​យុវជន ​មានការ​ស្អប់ខ្ពើម​រើសអើង​ជាតិ ​សាសន៍ ​បំផុស​ឲ្យ​មាន​កំហឹងវណ្ណៈ ​លាប​ពណ៌​ខ្មែរ​ណា​ដែល​មិន​គាំទ្រ​បក្ស​ខ្លួន​ទៅជា​តិ​សាសន៍​ដទៃ​ដែលគេ​ស្អប់ខ្ពើម​។

គំរាមកំហែង​ជីវិត​អ្នក​ដែល​ស្មោះត្រង់​ជាមួយ​មេដឹកនាំ ​និង​បម្រើ​នយោបាយ​គណបក្សប្រជាជន​កម្ពុជា ​តាម​គ្រប់រូប​ភាព ​និង​មធ្យោបាយ​ដូចជា ​ពួក​អា​កញ្ជះ​យួន​ឯង ​ត្រៀមខ្លួន​ឲ្យហើយ​ទៅ ​នៅពេល​អញ​ឈ្នះ ​អញ​នឹង​បោសសំអាត​ឲ្យអស់​ពួក​អា​បំផ្លាញ​ជាតិ ​លក់​ជាតិ ​កញ្ជះ​យួន​។ ​អញ​នឹង​អូស​ក្បាល​ពួក​អា​អស់ឯង​មុនគេ ​! ​អញ​នឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ​ពី​ពួក​ឯង​ជាដើម​.​.​.​។​ល​។ ​នេះ​ជា​សំដី​អ្នកបម្រើ ​និង​អ្នកគាំទ្រ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ជាមួយគ្នា​នេះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង ​ក៏បាន​និ​យា​យក្តែងៗ ​នៅចំពោះមុខ​ប្រជាពលរដ្ឋ​ថា ​បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គេ ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ ​ដីធ្លី​ពី​អ្នកមាន​ទៅ​ចែក​អ្នកក្រ ​បង្កើតុ​លា​ការ​កាត់ទោស​ឈ្មួញ​ទុ​ច្ច​រឹត​ជាដើម​.​.​.​។​ ​ទាំងនេះ​ហើយដែល ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ស្ថានិ​ក​សន្តិភាព​បាន​ប្រមើល ​ឃើញ​ដោយ​ក្តី​ព្រួយបារម្ភ​ថា ​ប្រសិនបើ​គណបក្សប្រជាជន​កម្ពុជា ​មិន​ដឹកនាំ​អំណាច​ទេ ​សង្គ្រាម​នឹង ​កើតឡើង​ភ្លាម​ដោយ​រូបភាព ​សកម្មភាព​និង​ផ្នត់គំនិត​គុំគួន ​ចងអាឃាត​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​អ្នកគាំទ្រ​បែប​ណឹង​ហើយ​។

ទោះបីជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​និយាយ​ថា ​គណបក្ស​ខ្លួន​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​ក៏​ពិតមែន ​តែ​យើង​សួរ​ថា  ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ​ឈ្នះ​ការបោះឆ្នោត ​តើ​គណបក្ស ​នេះ​មាន​សមត្ថភាព​ទប់ស្កាត់​អ្នកគាំទ្រ​របស់​ខ្លួន​មួយចំនួន ​ដែល​មានគំនិត​គុំគួន ​និង​ជ្រុលនិយម​ហួសហេតុ​ទាំងនោះ​មិន​ឲ្យ ​ទៅ​ប្រព្រឹត្ត​អំ​ពើ​ហឹង្​សា ​ល្មើសច្បាប់​ទាំងនោះ​បានទេ ​បើ​ក្នុងចិត្ត​គេ​រង់ចាំ​តែ​ឱកាស​មកដល់​នោះ​?​។

ខ្ញុំ​នៅ​ចងចាំ​យ៉ាង​ច្បាស់​ថា ​កាលពី​ព្រលប់​ថ្ងៃទី២៨ ​កក្កដា ​ឆ្នាំ២០១៣ ​ក្នុង​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ​គេ​ទទួល​ព័ត៌មាន​មិនទាន់​ផ្លូវការ ​ស្តី​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ថា ​គណបក្ស​គេ​មានសម្លេង​គាំទ្រ​ឡើង ​ភ្លាម​គេ​ក៏បាន​ផ្ញើ​ជា​សម្លេង​ផង ​ជា​សំ​នេរ​ផង​មកកាន់​ប្រអប់​សំបុត្រ​ខ្ញុំ​គំរាម​អារក ​សម្លាប់​ខ្ញុំ​មុនគេ ​បោសសំអាត​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ជាដើម​។ ​នេះ​គេ​មិនទាន់​ឈ្នះ​ផង ​គេ​មានចិត្ត​ឃោរឃៅ​ប៉ុណ្ណឹង​ទៅ​ហើយ ​ចុះ​ទម្រាំបើ​គេ​ឈ្នះ​វិញ ​តើ​គេ​នឹង​ត្រូវ​ធ្វើអ្វី​តាម​អំពើ ​ចិត្ត​របស់​ពួកគេ​? ​ហើយ​ចុះ​ចំពោះ​អ្នក​ទាំងឡាយ​ដែលគេ​ប៉ុនប៉ង​នោះ ​សួរ​ថា ​តើ​ពួកគេ​ត្រូវ​នៅ​ស្ងៀម​សុខចិត្ត​ឲ្យ ​អ្នកឯង​ធ្វើបាប​គេ​ដោ​យស្រួលៗ​បានទេ​?​។ ​នេះ​ហើយ​ជា​បញ្ហា ​ដែល​យើង​ត្រូវលើ​ក​យក​មក​និយាយប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ហេតុផល​នៃ​សង្គ្រាម ​ប្រសិនបើ​គណបក្សប្រជាជន​កម្ពុជា​មិនបាន​កាន់អំណាច​ត​ទៀត​នោះ​៕

ដោយ៖ ជុំ កុសល
«ខាងក្រោមនេះជារូបភាព នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ចំថ្ងៃបោះឆ្នោតសកល»