(ភ្នំពេញ)៖ ក្រុមហ៊ុន ​AirAsia ​Berhad ​គ្រោង​ទិញ​ភាគហ៊ុន​ប្រមាណ ​៥០​% ​របស់​ក្រុមហ៊ុនទេសចរណ៍​រៀបចំ​ដំណើរ​កម្សាន្ត​តាម​ប្រព័ន្ធ​អន​ឡាញ ​Touristly ​Travel ​Sdn ​Bhd ​(Touristly) ​តាមរយៈ​ការ​ផ្ដល់​ទ្រព្យសកម្ម ​និង​កិច្ច​ព្រមព្រៀង​កម្ចី ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ​១១.៥លា​នរីងហ្គី​ត​។ ​នេះ​បើ​តាម​ការប្រកាស​របស់​ក្រុមហ៊ុន ​AirAsia​។

ប្រតិបត្តិ​ការ​នេះ ​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន ​AirAsia ​Berhad ​ផ្ដល់​ទ្រព្យរបស់​ខ្លួន ​ប្រភេទ​ប្រព័ន្ធ​ឌី​យី​ថល ​គឺ​ទស្សនាវដ្ដី​បម្រើការ​ហោះហើរ ​3Sixty ​ក្នុង​តម្លៃ​ទឹកប្រាក់ ​៦.៥លា​នរីងហ្គី​ត ​ទៅ​ឱ្យ​ក្រុមហ៊ុនទេសចរណ៍ ​បម្រើសេវា​កម្ម​ទេសចរណ៍​អន​ឡាញ ​Touristly ​តាមរយៈ​ក្រុមហ៊ុន ​AirAsia ​Investments ​និង​បន្ថែម​កម្ចី​ដែល​អាច​គិតជា​តម្លៃ​ហ៊ុន​ចំនួន ​៥លា​នរីងហ្គី​ត​ទៀត ​ដល់​ក្រុមហ៊ុន ​Touristly ​ដើម្បី​ប្រើជា​ទុន​បង្វិល​និង​អភិវឌ្ឍន៍​របស់​ខ្លួន​។

ប្រភេទប្រព័ន្ធឌីជីថលរួមមាន យីហោអនឡាញ សម្រាប់បម្រើការធ្វើដំណើរនិងហោះហើរគឺទស្សនាវដ្ដី 3Sixty ប្រព័ន្ធភ្ជាប់ទំនាក់ទំនង Touchpoints ប្រើនៅលើគេហទំព័រ airasia.com  និងទ្រព្យសកម្មបម្រើការផ្សព្វផ្សាយអនឡាញដែលអនុញ្ញាតប្រើប្រាស់អតិថិជនប្រមាណ 60លាននាក់ក្នុងមួយឆ្នាំពីអាកាសចរណ៍ AirAsia ។

Touristly នឹងត្រូវដំណើរប្រតិបត្តិការក្រោមស្លាកយីហោថ្មី Travel 3Sixty ក្រោយពេលអនុវត្តកិច្ចព្រមព្រៀងនេះ នឹងមានសិទ្ធិច្រើនផងដែរ ក្នុងការប្រើប្រាស់ទ្រព្យ សកម្មផ្សព្វផ្សាយតាមវិធីធម្មតារួមមាន សៀវភៅទស្សនាវដ្ដីបម្រើការហោះហើរ ក្បាលកាប៊ីនយន្តហោះ និងទម្រដាក់អាហារនៅតាមកៅអីយន្តហោះរបស់ AirAsia ផងដែរ។

ជាង​នេះ​ទៅទៀត ​អគ្គនាយក​ប្រតិបត្តិ ​AirAsia ​Group ​លោក ​Tony ​Fernandes ​នឹង​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន ​Touristly ​ក្រោយពេល​ការទិញ​ភាគហ៊ុន​នេះ​។ ​កិច្ច​ព្រមព្រៀង​នេះ ​នឹង​ពង្រឹង​នូវ​សេវាកម្ម​បន្ទាប់បន្សំ​របស់ ​AirAsia ​តាមរយៈ​ការ​ផ្ដល់​ជូន​នូវ​សកម្មភាព​បម្រើ​អតិថិជន​នៅ​លើ​ដីគោក​ដូចជា ​ភោជនីយដ្ឋាន ​សួន​កម្សាន្ត ​តំបន់​ទស្សនា ​ស្ប៉ា ​និង​ដំណើរ​ទេសចរណ៍ ​ទៅតាម​ចំណុច​គោលដៅ​ជាង ​70ចំណត​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​បើក​ដំណើរការ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Touristly ​លោក ​Aaron ​Sarma ​ថ្លែង​ថា​«​ការ​ធ្វើការ​ជាមួយ ​AirAsia ​ស្ថិត​ដក់​ក្នុងចិត្ត​របស់​យើង ​ជាយូរមកហើយ​ចាប់តាំងពី ​ការបង្កើត​ដំណើរការ ​អាជីវកម្ម​របស់​យើង​តាំងពី​ដំបូង​។ ​ទស្សនៈ​វិស័យ​វែងឆ្ងាយ​ដែល​យើង​អាច​កើន​បន្ថែម​ពី​វិស័យ​ដឹកជញ្ជូន​អ្នកធ្វើ​ដំណើរ​រយៈពេល ​១៥ឆ្នាំ ​របស់​ក្រុមហ៊ុន ​AirAsia ​វា​នឹង​ជួយ​យើងខ្ញុំ​យល់ដឹង ​កាន់តែ​ប្រសើរ​ចំពោះ​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក ​និង​សម្រប​ខ្លួន​យ៉ាង​ឆាប់រហ័ស​ដើម្បី​ផ្ដល់​នូវ​តម្លៃពិត​ជាក់ស្ដែង​ជូន​អតិថិជន​។ ​ក្ដី​សុបិន​របស់​យើងខ្ញុំ ​គឺ​ត្រូវ​ជួយ​អ្នកធ្វើ​ដំណើរ​មកកាន់​អាស៊ី​ប៉ាស៊ីហ្វិក​ឱ្យ​រក​ឃើញ​នូវ​អ្វី​ៗ​ដែល​អស្ចារ្យ​គួរ​ធ្វើ​ក្នុង​តំបន់ ​ហើយ​យើងខ្ញុំ​ពិត​ណាស់​រំភើប​រីករាយ​ចំពោះ​ឱកាស​នេះ ​ដើម្បី​អាច​ចែករំលែក ​ប្រភេទ​សេវាកម្ម​របស់​យើងខ្ញុំ​ជូន​អតិថិជន​បន្ថែម​ទៀត​។

កីឡា​ប្រមាណ ​៣៨ប្រភេទ​និង​ចំនួន​សរុប ​៤០៥វិញ្ញាសា ​នឹង​ត្រូវ​ប្រកួត​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំនេះ ​ដោយមាន​ការចូលរួម​ពីអ​ត្ត​ពលិ​ក​ទាំង ​១០​​ប្រទេស​តំបន់​អាស៊ាន ​ចាប់​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៩ ​ដល់​ថ្ងៃទី៣១ ​ខែសីហា ​ឆ្នាំ២០១៧ ​ហើយ​ពិធី​បញ្ចប់​បិទ​ការប្រកួត​ត្រូវ​ហ្នឹង​ថ្ងៃបុណ្យ​ឯករាជ្យជាតិ​លើក​ទី៦០ ​របស់​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ​។

អគ្គនាយក​ប្រតិបត្តិ ​AirAsia ​Group ​លោក ​Tony ​Fernandes ​មានប្រសាសន៍​ថា ​«​យើងខ្ញុំ​មើលឃើញ​នូវ​សក្ដានុពល​ដ៏​សម្បើម​ពី​ដំណើរការ​ក្រុមហ៊ុន ​Touristly ​ដែល​បំពេញបន្ថែម​ល្អឥតខ្ចោះ​សម្រាប់​ការ​ផ្ដល់​ជូន​សេវាកម្ម​ធ្វើដំណើរ​មានស្រាប់​របស់ ​AirAsia ​។ ​អតិថិជន​របស់​យើង​នឹង​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស​ពី​សកម្មភាព​រាប់ពាន់ ​នៅពេល​ពួកគេ​ទិញ​សំបុត្រ​យន្តហោះ ​ហើយ​វា​នឹង​នាំ​ឱ្យ​យើង​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​ការបម្រើ​សេវាកម្ម​អាកាស​ចរ​ណ៍​ឌី​យី​ថល ​One​-​Stop ​ក្លាយជា​ការពិត​»។​

កាលពី​ខែឧសភា ​ឆ្នាំ២០១៦ ​ក្រុមហ៊ុន ​Touristly ​បាន​ឈាន​មួយ​កម្រិត​ជោគជ័យ​ដោយ​ទទួល​បានការ​វិនិយោគ​ជុំ​ដំបូង ​(Pre​-​Series ​A) ​ពី​ក្រុមហ៊ុន​សាជីវកម្ម ​Tune ​Group ​តាមរយៈ​ក្រុមហ៊ុន​វិនិយោគ​ផ្សងព្រេង ​Tune ​Labs ​សម្រាប់​អាជីវកម្ម ​startup ​ដែល​ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​លោក  ​Fernandes ​លោក ​Datuk ​Kamarudin ​Meranun ​និង​លោក ​Lim ​Kian ​Onn ​។

Touristly ជាប្រភេទក្រុមហ៊ុន startup មួយក្នុងចំណោមពីរក្រុមហ៊ុនត្រូវបានជ្រើសរើសតំណាងប្រទេសម៉ាឡេស៊ីរបស់បណ្ដាញសហគ្រិន Pitch@Palace កាលពីខែមិថុនា ឆ្នាំ2016 ដើម្បីតំណាងប្រទេសខ្លួនសម្រាប់ចូលរួមបណ្ដាញសហគ្រិន Pitch@Palace Global ដែលបានប្រារព្ធនៅឯរាជវាំង St James Palace ក្រុងឡុងដុង ចក្រភពអង់គ្លេស កាលពីខែធ្នូ ឆ្នាំ២០១៦៕