(ព្រៃវែង)៖ លោក ចេង ឆហួត ជានាយកប្រតិបត្តិនៃសា្ថនីយ៍ទូរទស្សន៍ UK TV តំណាងលោកស្រី ទាវ ធីតា សមាជិក គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ  និងជាភរិយា លោកឧកញ៉ា ថោង សារ៉ាត់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានប្រគល់អំណោយសប្បុរសធម៌ និងថវិកាមួយចំនួន ជូនចំពោះ លោក ឡឹក សារ៉ាវ័ន្ត អាយុ ៣៧ ឆ្នាំ មានកូនពីរនាក់ ក្នុងបន្ទុកគ្រួសារ ហើយមានជំងឺដាច់សសៃឈាមខួរក្បាល និងកំរើកដៃ មិនរួចមួយចំហៀង មានទីលំនៅភូមិស្វាយ ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

អំណោយ និងថវិកាចែកជូននាពេលនោះរួមមាន ថវិកាចំនួន៥០ម៉ឺនរៀល និងអង្ករចំនួន០២ បាវស្មើនិង ១០០ គីឡូក្រាម។

ជាការឆ្លើយតប  លោក ឡឹក សារ៉ាវ័ន្ត បានគោរពថ្លែងអំណរគុណ និងបានជូនពរ លោកស្រី ទាវ ធិតា ភរិយា លោកឧកញ៉ា ថោង សារ៉ាត់ និងក្រុមគ្រួសារ ជួបតែ សេចក្តីសុខគ្រប់ប្រការ រកទទួលទានមានបាន សមប្រកប ព្រមទាំងពុទ្ឋពរ
ទាំងបូនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

គួបញ្ជាក់ផងដែរថា លោកស្រី ទាវ ធីតា ជានិច្ចកាលបានជួយដល់ អ្នកខ្វះខាត អ្នកក្រីក្រ ដោយមិនប្រកាន់ និន្នាការនយោបាយអ្វីឡើយ ឲ្យតែអ្នកខ្វះខាតពិតប្រាកដគឺលោកស្រីតែងតែជួយឧបត្ថម្ភ តាមលទ្ធភាពជានិច្ច៕