(សៀមរាប)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ​ពិធីប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាបថ្មី ដោយលោកឧត្តមសេនីយ៍ទោ សត ណាឌី ត្រូវចូលនិវត្តន៍ ហើយជំនួសដោយលោក ហូ វ៉ាន់នី ស្នងការរងទទួលផែន ភ័ស្តភា និងហិរញ្ញវត្ថុ។

ការផ្លាស់ប្ដូរ​នេះ ត្រូវធ្វើឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់៕