(ភ្នំពេញ)៖ One More ជាភោជនីយដ្ឋានមួយ ដែលមានគុណភាពអាហារឈ្ងុយឆ្ងាញ់ អនាម័យខ្ពស់ សេវាកម្មរហ័ស​ទាន់ចិត្ត បានបង្កើតកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ដោយអតិថិជនគ្រានតែចំណាយចាប់ពី២០ដុល្លារឡើងទៅ ជាមួយការពិសាអាហារពេលព្រឹក នឹងទទួលបានបណ្ណផ្សងសំណាងមួយសន្លឹក សម្រាប់ចូលរួមក្នុងកម្មវិធីដ៏សប្បាយនេះ ហើយអាចមានឱកាសឈ្នះរង្វាន់តូចធំជាបន្តបន្ទាប់ ត្រឡប់មកវិញយ៉ាងពេញចិត្តថែមទៀត។ តើអ្នកលោក លោកស្រីបានដាក់សន្លឹកឆ្នោតហើយឬនៅ?

ជាក់ស្ដែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ ភោជនីយដ្ឋាន One More ក៏មានការចាប់រង្វាន់ និងប្រគល់រង្វាន់ជូនភ្ញៀវរបស់ខ្លួន ដែលមានទឹកប្រាក់សរុបចំនួន១,៣៦០ដុល្លារ ដែលបានពិសាអាហារពេលព្រឹក ចាប់ពី២០ដុល្លារ ឡើងទៅ ជាមួយទិដ្ឋភាពដ៏សប្បាយរីរាយ។

សូមរួសរាន់ណា!! សម្រាប់ខែក្រោយ One More នឹងចាប់ដាក់សន្លឹកឆ្នោតថ្មី ចាប់ពីថ្ងៃទី២០ ខែមេសា និងចាប់រង្វាន់ នៅថ្ងៃទី១៩ ខែឧសភា រង្វាន់សម្រាប់ខែនេះ មានចំនួន ២៦រង្វាន់ រួមមានទាំង Coupon សម្រាប់ពិសាអាហារពេលព្រឹក និងអាហារឈុតតុ ពេលថ្ងៃត្រង់ និងពេលល្ងាច។ ចំណែកអាហារឈុតតុ ដែលមានតម្លៃ ១៦០ដុល្លារ មិនរាប់បញ្ចូលភេសជ្ជៈមានចំនួន ៤រង្វាន់ ។

អស់លោក លោកស្រី ចំណាយត្រឹមតែ ២០ដុល្លារ ក្នុងការពិសាអាហារពេលព្រឹក លោកអ្នកនឹងទទួលបានបណ្ណផ្សងសំណាងមួយសន្លឹក។ ប្រសិនបើខែនេះ មិនបាន ខែក្រោយអាចនឹងមានឱកាសឈ្នះរង្វាន់ ក៏ថាបាន។

ភោជនីយដ្ឋាន One More នឹងធ្វើការដាក់សន្លឹកឆ្នោតសារជាថ្មី នៅថ្ងៃទី១៩ ក្នុងខែឧសភានេះទៀត៕