(ព្រះសីហនុ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត ចូលរួមបរិច្ចាគឈាមមនុស្សធម៌ ជូនដល់មណ្ឌលផ្តល់ឈាម នៃមន្ទីពេទ្យបង្អែកខេត្តព្រះសីនុ ដើម្បីយកទៅជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលរងគ្រោះថ្នាក់ហើយត្រូវការឈាមសង្គ្រោះជីវិត។

សកម្មភាពមនុស្សធម៌ ត្រូវបានអនុវត្តតាមការអំពាវនាវ ក៏ដូចជាទង្វើជាគំរូរបស់ថ្នាក់ដឹកនាំ មាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ក្នុងសកម្មភាពនេះ មាននាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ចំនួន២៥នាក់ ផងដែរ៕