(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖០៥ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិហើយ ជុំវិញការចូលបំភ្លឺក្នុងនាមជាសាក្សី នៃសំណុំរឿងបន្លំចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី។

លោក ឡុង រី បានចូលបំភ្លឺជូនតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមការកំណត់ នៅម៉ោងប្រមាណ៩៖០០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។ ការចូលបំភ្លឺរបស់លោក មានអមជាមួយមេធាវី សំ សុគង់ ហើយក៏មានសកម្មជន និងសង្គមស៊ីវិលមួយចំនួនឃ្លាំមើលផងដែរ៕