(ភ្នំពេញ)៖ ក្លឹបបាល់ទះវិសាខា សាលាខណ្ឌពោធិ៍សែនជ័យ បានប្រកាសជូន​ដំណឹង​ ដល់​​យុវជនដែលមាន អាយុក្រោម ២០​ឆ្នាំ កំពស់ចាប់ពី១.៩៥ម៉ែត្រ​ឡើង​ទៅ​ ដាក់ពាក្យប្រឡងចូលបម្រើការងារ អមជាមួយការផ្តល់អត្ថប្រយោជន៍ ជាច្រើនទៀត។ នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់ លោក ស សុខា។

យោងតាម Facebook Page ផ្លូវការបានបញ្ជាក់ថា យុវជន អាចដើម្បី​ដាក់ពាក្យ​ប្រឡង​​ ជាមួយគ្រូបរទេស នាថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅសាលា​ខណ្ឌ​ពោធិសែនជ័យ។

យុវជន ដែលប្រឡងជាប់ អាចនឹង​ទទួល​បាន​អត្ថប្រយោជន៍ដូច​ជា៖

១៖ ទទួលបានប្រាក់ខែខ្ពស់

២៖ មានកន្លែងស្នាក់នៅស្អាត

៣៖ ផ្តល់ជូនអាហារ៣ពេល

៤៖ មានឱកាសប្រឡងយកក្របខ័ណ្ឌមន្រ្តីរាជការ

៥៖ អាចក្លាយទៅជាកីឡាករជំរើសជាតិ និងត្រៀមលេង​ស៊ីហ្គេម​២០២៣

៦៖ ផ្តល់ជូនការសិក្សាទៅតាមចំណង់ចិត្ត

ព័ត៌មាន​លំអិត អាច​ទាក់​ទងតាមទូរស័ព្ទលេខ ០១៧ ៨៣ ៨៣ ៣៣ ឬ Facebook HEM DARITH៕